តម្លៃដីនៃភូមិសាស្ត្រ ស្រុកទឹកឈូ នៅតែបន្តហក់ខ្ព ស់ដដែល បើទោះជាប្រឈមនឹង ភាពលិចលង់ដោយ ជំនន់ទឹកភ្លៀងក៏ដោយ

 (ខេត្តកំពត)៖ គណៈអភិបាលស្រុក ទឹកឈូបានលើកឡើងថា ស្ទើរតែរៀងរាល់ឆ្នាំ នៅរដូវវស្សា  ឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង និងស្ទឹងកែវ តែរងការជនលិច ជាក់ស្តែងកាល ពីខែសីហា ឆ្នាំ២០១៩កន្លងទៅ ដោយឃុំទាំងបីនេះ រងការជនលិចលង់ ដោយសារជំនន់ ទឹកភ្លៀងមុនគេ។

ប៉ុន្តែបើទោះ ជាយ៉ាងនេះក្តី អ្នកជំនាញខាង អចលនទ្រព្យថា តម្លៃដីនៅក្នុងឃុំទាំង បីនៅតែបន្ត ហក់ឡើងខ្ពស់ដដែល ពិសេសតំបន់ជាប់ ជាប់មាត់ព្រែក។

បើតាមការលើក ឡើងពីលោកអភិបាល រងស្រុកទឹកឈូ គឺលោក អ៊ីម ច័ន្ទសោធន បានប្រាប់ឲ្យ ដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះថា ស្រុកទឹកឈូមាន១៦ឃុំ  ហើយឃុំដែលប្រ ឈម ជាមួយនឹងការជន់លិច ដោយជំនន់ទឹកភ្លៀង ខ្លាំងជាងគេបំផុតនោះ គឺឃុំកំពង់គ្រែង ឃុំម៉ាក់ប្រាង្គ និងឃុំស្ទឹងកែវ ដោយសារទី តាំងឃុំទាំងបីនេះ នៅជាប់មាត់ព្រែកកំពត ដែលហូរពី ទំនប់វារីអគ្កីនី កំចាយចូលទៅសមុទ្រ។

លោកបានបន្តថា នៅរដូវវស្សា ឃុំទាំងបីនេះតែង តែលិចក្នុងរយៈពេល ខ្លី(ពីរ ឬបីថ្ងៃ)ជាប្រចាំ  យ៉ាងហោចណា ស់ក៏មួយឆ្នាំម្តងដែរ។

មូលហេតុនៃការជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង បូករួមនឹងការបើក ទ្វាររំដោះទឹកអាងស្តុប ទឹករបស់ទំនប់វារី អគ្គីសនីកំចាយ ព្រមជាមួយនឹងទឹក សមុទ្រជោរផងនោះ បង្កឲ្យមានជំនន់ កើតឡើងនៅក្នុង ឃុំទាំងបីនេះផងដែរ។

ដោយឡែក លោក ឆូ គន្ធី ម្ចាស់គម្រោងដីឡូត៍ កំពតដួងចិត្ត ស្ថិតនៅផ្លូវភ្នំស ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់ឲ្យដឹងថា មុនពេលមានទឹកជំនន់ កាលពីខែសីហា ឆ្នាំ២០១៩ រហូតមកដល់ ឥឡូវតម្លៃដីនៅតែខ្ពស់ ដដែលមិនមានការ ធ្លាក់ចុះទេ គឺតម្លៃចន្លោះពី  ៥០ទៅ ២០០ ដុល្លាក្នុងមួយម៉ែត្រការ៉េ  ហើយដីដែលនៅជាប់ តាមបណ្តោយដងព្រែក ដែលព្រឈមនឹងការជន់ លិចជាងគេ គឺជាដីដែលមានតម្លៃ ខ្ពស់ជាងគេព្រោះអតិថិជន ដែលមកទិញ ដើម្បីអភិវឌ្ឍន៍បម្រើ វិស័យទេសចណ៍របស់ ខេត្តចង់បានដីត្រង់ចំណុចនោះ ម្យ៉ាងការជន់លិចមានរយៈខ្លី យ៉ាងយូរពីរឬបីថ្ងៃវា នឹងស្ថិតមកសភាព ធម្មតាវិញ ហើយកត្តាទឹកជំនន់មិន ប៉ះពាល់ដល់ការ រស់នៅរបស់ពលរដ្ឋ និងតម្លៃអចនទ្រព្យទេ។  

ម្ចាស់អចលនទ្រព្យ ខាងលើបានបញ្ជាក់ អះអាងថា នៅក្នុងភូមិសាស្ត្រ ឃុំកំពង់គ្រែង ពេលចូលដល់រដូវវស្សា តែងមានទឹកលិច ជាប្រចាំមែន គ្រាន់តែតិចឬច្រើន ប៉ុន្តែវាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ហើយដីតំបន់នោះ នៅតែបន្តឡើងថ្លៃ ជាបន្តបន្ទាប់ គឺដីស្រែរបស់ពលរដ្ឋ អាចលក់បានក្នុងតម្លៃជាង ៦០ដុល្លារក្នុងមួយ ម៉ែត្រការ៉េទៀតផង៕