ក្មេងស្រីអាយុ៨ឆ្នាំចុះហែល ទឹកលេងក្នុងទឹក ស្ទឹងមិនប្រយ័ត្នក៏រអិល​ ជើងចូលរណ្តៅអេស្ការ កាយកន្លែងជ្រៅស្លាប់ យ៉ាងអាណោចអាធ័ម

(ខេត្តបាត់ដំបង)៖ ក្មេងស្រីរងគ្រោះម្នាក់ ចុះហែលទឹកស្ទឹងមិន បានប្រុងប្រយ័ត្នក៏ រអិលចូលរណ្តៅ អេស្ការកាយចំកន្លែង ជ្រៅបណ្តាលអោយលង់ ស្លាប់យ៉ាងអាណោច អាធ័មហេតុការណ៍ ដ៏ភ្ញាក់ផ្អើលនេះកើត ឡើងកាលពីរសៀល ថ្ងៃទី១៣ខែកញ្ញាឆ្នាំ ២០១៩វេលាម៉ោង១៣និង ៥០នាទីនៅចំណុច ក្រុមទី១៨ស្ថិតក្នុង ភូមិជ្រៃជើងឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយ ដឹងថាក្មេងស្រីរង គ្រោះមានឈ្មោះ ចន្នី លីហេង ភេទស្រីអាយុ៨ឆ្នាំ រស់នៅជាមួយយាយតា ក្នុងក្រុមទី១៩ស្ថិត ក្នុងភូមិជ្រៃជើងឃុំ ជ្រៃស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំណែកឪពុកម្តាយក្មេង ស្រីរងគ្រោះខាងលើ ទៅរកស៊ីនៅឯព្រំដែន កម្ពុជាថៃ។

សមត្ថកិច្ចមូល ដ្ឋានបានអោយដឹង បន្ថែមថាបើតាម ការពិនិត្យជាក់ស្តែង របស់មន្ត្រីជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកមោងឬស្សី បានបញ្ជាក់ថាសពក្មេង ស្រីខាងលើពិតជាស្លាប់ដោយ សារលង់ទឹកពិតប្រាក ដមែនដោយមូលហេតុ មកពីក្មេងស្រីរង គ្រោះនេះបានចុះហែលទឹក លេងទឹកក្នុងស្ទឹងរួចក៏ រអិលជើងចូលកន្លែង រណ្តៅអេស្កាកាយដែល មានជំរៅជ្រៅរួចក៏បាន លង់ទឹកស្លាប់តែម្តង។

ក្រោយពីកម្លាំងជំនាញ បានចុះមកដល់កន្លែងកើត ហេតុនិងបានពិនិត្យ ទៅលើសពរួចរាល់ ហើយក៏បានប្រគល់ ទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕