Latest News

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី បាញ់សត្វខ្ទីង និងប្រើប្រាស់អាវុធ ជាតិផ្ទុះខុសច្បាប់

(ខេត្តមណ្ឌលគិរី)៖ ជនសង្ស័យចំនួន១នាក់ ត្រូវបានមន្រ្តីឧទ្យានុរក្សដែន ជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំមេម៉ង់ ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅក្នុងលំនៅឋាន ពាក់ព័ន្ធនឹងករណី បរបាញ់សត្វខ្ទីង ដោយខុសច្បាប់ ហេតុការណ៍នេះកើត ឡើងកាលពីព្រឹកថ្ងៃ ទី១៤ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពូចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួនបានមានឈ្មោះ ចប់  ហាញ ភេទប្រុស ជាជនជាតិព្នង មានទីលំនៅបច្ចុប្បន្ន ភូមិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាឪពុកក្មេករបស់ជន ដៃដល់ដែលបាន រត់គេចខ្លួនបាត់។

ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញដកកូតបានវត្ថយតាងរួមានអាវុធអាកាស្វ័យបត់ចំនួន០១ដើមនិងគ្រាប់ចំនួន០៩គ្រាប់ សាច់សត្វខ្ទីងស្រស់ចំនួន៣០គីឡូក្រាម​ សាច់ខ្ទីងចម្អិនឆ្អិនចំនួន០១ឆ្នាំង អាវុធកែច្នៃ (កាំភ្លើងខ្យល់) ចំនួន២ដើម។

បច្ចុប្បន្នមន្រ្តីជំនាញ កំពុងសាកសួរជន សង្ស័យដើម្បីក សាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី និងកំពុងស្វែងរក ជនដៃដល់និងបក្ខពួក យកមកផ្តន្ទា ទោសតាមច្បាប់៕