ពិធីឡើងផ្ទះស្ទើរ មិនទាន់រួចស្រួលផង ធ្វើបុណ្យសពកូននិង ក្មួយបន្តទៀតដោយសារ តែកូននិងក្មួយ លង់ទឹកស្លាប់ ក្នុងរណ្តៅម៉ៃខូ

ពិធីឡើងផ្ទះស្ទើរ មិនទាន់រួចស្រួលផង ធ្វើបុណ្យសពកូននិង ក្មួយបន្តទៀតដោយសារ តែកូននិងក្មួយ លង់ទឹកស្លាប់ ក្នុងរណ្តៅម៉ៃខូ

(ខេត្តបន្ទាយមានជ័យ)៖ម្តាយ ឪពុក សពក្មេងស្រី និងក្មេងប្រុស យំបោកខ្លួនដួចអក ស្ទើរគាំងបេះដូង ស្លាប់ទាំងអស់គ្នាដោយ សារតែបានឃើញកូន ជាទីស្រឡាញ់លង់ទឹកស្លា ប់ក្នុងរណ្តៅម៉ៃខូពេលដែល ក្រុមគ្រួសាររបស់សព ជាប់រវល់ធ្វើពិធីឡើង ផ្ទះថ្មីនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោយ ក្រុមហ៊ុនទឹកស្អាតប្រហែល ៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកទូចដែលត្រូវ ជាបងម្តាយសពទាំង ពីនាក់បានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា នៅថ្ងៃទី១៣ នោះក្រុមគ្រួសាររបស់ ប្អូនគាត់បានធ្វើពិធីឡើង គេហដ្ឋានថ្មីដោយអញ្ជើញ ភ្ញៀវញាត្តិមិត្តជិតខាងពិសេស ប្អូនបង្កើតនៅបាត់ដំបង ឲ្យចូលរួមកម្មពិធី ឡើងផ្ទះថ្មីនោះផងដែរ។

លោកទូចបានបញ្ជាក់ ឲ្យដឹងទៀតថាពិធីឡើង គេហដ្ឋានថ្មីធ្វើទៅដោយ ចប់ចុងចប់ដើមដោយមិន ចាប់អារម្មណ៍ពី កូនបាត់ពីថ្មើរណា នោះឡើយលុះពេលភ្ញៀវ ចេញទៅផ្ទះវិញអស់ម្ចាស់ ផ្ទះបានយកលុយ មករាប់ស្រាប់តែពេល នោះបាត់កូនទាំង២នាក់ មិនដឹងទៅណាក៏ឆោ ឡោឡើងហើយដើររក ពេលដើរទៅ ដល់ស្រះម៉ៃខូនៅ ក្រោយពីផ្ទះប្រហែល ១០០ម៉ែត្រស្រាប់តែ ឃើញស្បែកជើងក្មេង ទាំង២ហើយក៏ចុះ រាវរកឃើញសពក្មេង ទាំង២បានបីយកមកផ្ទះ ដោយក្មេងទាំង២នាក់ នៅសភាពទន់នាំគ្នារលាក់ ឲ្យចេញទឹកទោះ បីខិតខំរលាក់យ៉ាងណា នៅមិនដឹងខ្លួនព្រោះក្មេង ទាំង២នាក់នេះបានដាច់ ខ្យល់ស្លាប់ បាត់ទៅហើយ។

ក្រោយពីកើតហេតុ រួចមាននគរបាល និងកំលាំងអាវុធហត្ថ ជំនាញចុះមកដល់កន្លែង កើតហេតុដើម្បីធ្វើ ការពិនិត្យសព។

លោកវរសេនីយ៍ឯក សុីឌី អធិការនគរបាល ក្រុងសិរីសោភ័ណបាន ឲ្យដឹងថាសពក្មេងស្រី រងគ្រោះមាន ឈ្មោះជាដាវរី អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់សុជាតិ ប្តីឈ្មោះ ដុកធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកសពក្មេង ប្រុសមានឈ្មោះ ត្រាំសាន់ ប្រុសអាយុ ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងលោក សុីឌីបានបញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីមន្ត្រីជំនាញ របស់លោកធ្វើការត្រួត ពិនិត្យរួចហើយបាន ធ្វើការ សន្និដ្ឋានថាក្មេងទាំង២នាក់ ពិតជាស្លាប់ដោយលង់ ទឹកពិតប្រាកដដោយឪពុក ម្តាយជាប់រវល់ក្នុងពិធី ឡើងផ្ទះថ្មីមិនបានចាប់ អារម្មណ៍ថាក្មេង ទៅលេងទឹក គ្មានជាប់ពាក់ព័ន្ធ និងអំពើប៉ងធ្វើឃាត នោះទេ សពត្រូវបាន ក្រុមគ្រួសាររៀបចាត់ តែងធ្វើបុណ្យតាម ប្រពៃណីបន្តទៀត ក្រោយពីឡើងផ្ទះថ្មីចប់៕