លោកអ៊ុរាត្រី ចូលយុទ្ធនាការ ឲ្យប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ បរិភោគសាច់ជ្រូក ឡើងវិញព្រោះ ជម្ងឺប៉េស្តជ្រូកអាហ្វ្រិច មិនឆ្លងដល់មុស្សទេ

(ខេត្តបន្ទាយមានជ័យ) ៖នៅ ព្រឹក  ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះនៅផ្សារថ្មី ស្ថិតនៅភូមិផ្សារថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនសុីភីសាខា ខេត្តបន្ទាយមានជ័យ បានធ្វើពិធីយុទ្ធនាការ ឲ្យប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ ចូលរួមបរិភោគសាច់ជ្រូក ឡើងវិញព្រោះជម្ងឺ ប៉េស្តជ្រូកអាហ្វ្រិច មិនអាចឆ្លងដល់មុស្សទេ។

ពិធីនេះមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់ថ្នាក់ ខេត្តលោក អ៊ុរាត្រីអភិបាល ខេត្តបន្ទាហមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ លោកប៉ាង សុវណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត សមត្ថកិច្ច៣អង្គភាព ប្រធានមន្ទីរ ជុំវិញខេត្តមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នងពិធីនោះលោក ឈួនម៉ាណា តំណាងក្រុមហ៊ុនសុីភី សាខាខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្រុមហ៊ុនរបស់ លោកជាក្រុមហ៊ុនចិញ្ចឹម ជ្រូកធំជាងគេនៅក្នុង ស្រុកខែ្មរហើយអ្នកទទួលទិញបន្តពី ក្រុមហ៊ុនរបស់លោក យកមកលក់ចែចាយ តាមស្តង់កាប់ជ្រូកមាន ខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតបន្ត។

លោកបញ្ជាក់ឲ្យដឹងទៀត ថាក្រុមហ៊ុនរបស់លោក ចេញពីប្រភពច្បាស់លាស់ និងមានសុវត្តិភាព មន្ត្រីបសុពេទ្យចុះ ត្រួតពិនិត្យជាប្រចាំ ធានាគុណភាពសាច់ ជ្រូកដល់ប្រជាពល រដ្ឋយកទៅបរិភោគ។

តែប៉ុន្មានខែចុងក្រោយនេះ ស្រាប់តែលេចឮព៍ត័មាន ថាជ្រូកមានជម្ងឺរោគ ប៉េស្តពីអាហ្វ្រិចឆ្លងដល់ មនុស្សបណ្តាលឲ្យ ស្លាប់ទើបប្រជាពលរដ្ឋ មានការភ័យខ្លាចយ៉ាង ខ្លាំងហើយនាំគ្នាឈប់ បរិភោសាច់ ជ្រូកបន្តទៀតធ្វើ ឲ្យអ្នកលក់សាច់ជ្រូក ធ្លាក់ចុះយ៉ាងខ្លាំង។

ទើបថ្ងៃទី១៣នេះ លោកអ៊ុរាត្រីបានបើក យុទ្ធនាការឲ្យប្រជាពល រដ្ឋក្នុងខេត្តបន្ទាយមានជ័យ ទាំងអស់បរិភោគសាច់ ជ្រូកឡើងវិញព្រោះ ជម្ងឺប៉េស្តជ្រូកអាហ្វ្រិច មិនឆ្លងដល់មនុស្ស និងបង្កគ្រោះថ្នាក់នោះទេ គឺ វា កើត តែ លើ សត្វ ជ្រូក ដូចគ្នាតែប៉ុណ្ណោះ ។

លោក បាន បន្តថា ក្រោយពេល សម្ដេច តេ ជោ ហ៊ុន សែន ប្រកាស ឲ្យ ប្រជាពលរដ្ឋ បន្ត បរិភោគ សាច់ ជ្រូក អាជ្ញាធរ គ្រប់ ខេត្ត និង មន្ទីរ កសិកម្ម ខេត្ត មន្ត្រី ពេទ្យសត្វ រួម នឹង មន្ត្រី មួយចំនួនទៀត បាននាំគ្នា ហូប សាច់ជ្រូក ខ្វៃ ក្នុង កម្មវិធី ពិសាសាច់ជ្រូក សុវត្ថិភាពនាពេលនេះ ក្នុង គោលបំណង ចង់ បំផុស ស្មារតី និង បង្ហាញ ដល់ ប្រជាពលរដ្ឋ ទាំងអស់ កុំ មានការ ព្រួយបារម្ភ អំពី បញ្ហា ជំងឺ ប៉េស្ត ជ្រូក អាហ្វ្រិក ព្រោះ តាម ការពិនិត្យ តាមដាន ជាប្រចាំ របស់ ក្រសួង ជំនាញ កម្ពុជា មកទល់ពេលនេះ  គឺ មិនមាន ឆ្លង មក មនុស្ស ទេ វា ឆ្លង តែ ជ្រូក ដូចគ្នា តែប៉ុណ្ណោះ។

បើតាម ការបញ្ជាក់ ពី មន្ត្រី ជំនាញ នៃ ការិយាល័យ បសុពេទ្យ បញ្ជាក់ ឲ្យ ដឹង ដែរ ថា ក្នុង រយៈពេល ប៉ុន្មាន សប្ដាហ៍ ចុងក្រោយ នេះ អាជីវករ ដែលជា អ្នក ចិញ្ចឹម ជ្រូក និង លក់ សាច់ជ្រូក បាន ត្អូញត្អែរ ខណៈដែល ការលក់ សាច់ជ្រូក មានកា រ ធ្លាក់ចុះ ជា បន្តបន្ទាប់ ក្រោយពី មានការ ផ្ទុះ ជំងឺ ប៉េស្ត ជ្រូក អាហ្វ្រិក ដែល បាន ធ្វើ ឲ្យ ប្រជាពលរដ្ឋ ផ្អាក ឬ កាត់បន្ថយ ការ ទទួលទាន សាច់ជ្រូក នេះ។

ដូច្នេះ តាមរយៈ ពិធី ធ្វើឡើង ពេលនេះ គឺ  ចង់ បំផុសស្មារតី និង បង្ហាញ ដល់ ប្រជាពលរដ្ឋ ទាំងអស់ កុំ មាន ការ ព្រួយបារម្ភ អំពី បញ្ហា ជំងឺ ប៉េស្ត ជ្រូក អាហ្វ្រិក ព្រោះ តាម ការពិនិត្យ តាមដាន ជាប្រចាំ របស់ ក្រសួង ជំនាញ ពាក់ព័ន្ធ មកទល់ពេលនេះ  គឺ មិនមាន ឆ្លង មក មនុស្ស ទេ ហើយ សត្វ ជ្រូក ដែល យកទៅ កាប់ លក់ លើ ទីផ្សារ សុទ្ធតែ បាន ឆ្លងកាត់ ការពិនិត្យ យ៉ាង ត្រឹមត្រូវ ពី មន្ត្រី ជំនាញ ពេទ្យសត្វ ដូច្នេះ សូម បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ នាំគ្នា ហូប សាច់ជ្រូក ឡើងវិញ កុំ មានការ ព្រួយបារម្ភ ធ្វើអ្វីបន្តទៀត៕