ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្ត ស្វាយរៀងបញ្ជូន មកកាន់តុលាការ ពាក់ព័ន្ធករណី គ្រឿងញៀន

(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញឆ្នាំ២០១៩ នេះកងរាជអាវុធហត្ថ ខេត្តស្វាយរៀងបញ្ជូន ជនសង្ស័យចំនួន៦ នាក់មកកាន់តុលាការ បន្ទាប់ពីធ្វើការឃាត់ខ្លួន ពាក់ព័ន្ធពីបទ រក្សារជួញដូរនិង ប្រើប្រាស់សារ ធាតុញៀននាពេលកន្លងមក។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៦នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះទេព ចន្នា ភេទប្រុស អាយុ ២៤  ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ  មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ  ក្រុងបាវិត ខេត្តស្វាយរៀង ទី២ឈ្មោះទេព ដា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ  ក្រុងបាវិត ខេត្តស្វាយរៀង ទី៣ឈ្មោះភោគ វីវ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ  មានទីលំនៅ ភូមិពោធិ៍តារស ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទី៣ឈ្មោះភោគ វីវ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ  មានទីលំនៅ ភូមិពោធិ៍តារស ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទី៤ឈ្មោះ  លូ រតនា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ  មានទីលំនៅ ភូមិលាសារៀង ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទី៥ឈ្មោះ  អ៊ុ វុទ្ធី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ  មានទីលំនៅពោធិ៍តារស ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងទី៦កាលីតឌូ រស់នៅក្រុងភ្នំពេញ ។

លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តស្វាយរៀង បានប្រាប់អោយ ដឹងថាករណីចុះ បង្ក្រាបគ្រឿងញៀន និងឃាត់ខ្លួនជន សង្ស័យខាងលើនេះ ធ្វើឡើងនាថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៣និង ៣០នាទីដោយកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថក្រុងបាវិត សហការជាមួយមន្ទីរយុត្តិធម៌ ទទួលផែននគរបាល យុត្តិធម៌កងរាជអាវុធ ហត្ថខេត្ត បានចុះបង្រ្កាបករណី័រក្សាទុក ឬជួញដូរនិងប្រើ ប្រាស់ដោយខុសច្បាប់ នូវសាធាតុញៀន  នៅចំណុច នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត  ខេត្តស្វាយរៀង។

លោកបានបន្តទៀតថា ក្រោយពីមានប្រភពពី ប្រជាពលរដ្ឋរាយការណ៍ ប្រាប់ថាមានជនសង្ស័យប្រើប្រាស់ គ្រឿងញៀននិងរក្សាទុក ហើយក៏បានធ្វើការ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ប្រុស និងអ្នកទិញ១នាក់ទៀត នាំខ្លួនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តដើម្បី ធ្វើការសាកសួរ ។

ក្រោយពីឃាត់ជន សង្ស័យខាងលើនេះ កម្លាំងជំនាញដកហូត បានវត្ថុតាងរួមមាន ម្ស៉ៅក្រាមពណ៌ថ្លាចំនួន ០៧កញ្ចប់ មានទម្ងន់ ២២.១ ក្រាម (គិតទាំងសំបកវិចខ្ចប់ ) ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ៨៨ គ្រាប់មានទម្ងន់ ១០.៦៧ គ្រាប (គិតទាំងសំបកវិចខ្ចប់ ) ម៉ូតូចំនួន ០១គ្រឿងទូរសព្ទចំនួន ០៥  គ្រឿងសម្ភារៈ ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំទៀត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅ តុលាការខេត្តដើម្បី ចាត់ការតាមនិតិវិធីច្បាប់៕