ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងបាត់ដំបងឃាត់ខ្លួន ពីបទលួចសម្ភារៈ សំណង់របស់គេ

(ខេត្តបាត់ដំបង)៖ ជនសង្ស័យ២នាក់ត្រូវ បានកម្លាំងនគរបាល នៃស្នងការនករបាល ខេត្តបាត់ដំបងសហការ ជាមយួយកម្លាំង នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនភ្លាមៗមន្ទាប់ ពីលួយសម្ភារៈ សំណងយកទៅ លក់អោយគេ ហេតុការនេះកើត ឡើងកាលពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៩នៅ ចំណុចក្រោយ ផ្សារទំនើប ភូ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ ឈ្មោះ សារួញ កើត ភេទប្រុស អាយុ 26ឆ្នាំមុខរបរ ជាកម្មករសំណង់ មានទីលំនៅក្រុមទី០៧ ភូមិចំការសំរោង ០២សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងទី២ឈ្មោះថេង រ័ត្ន ភេទប្រុស អាយុ 30 ឆ្នាំមានទីលំ នៅភូមិតាកុយ សង្កាត់ដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកទទួលផលចោ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញបាន ដកហូតបាវត្ថុតាងរួមមាន ម៉ូទ័រកាត់ដែកចំនួន ១គ្រឿង ម៉ូទ័រស្វានចំនួន ០១គ្រឿងម៉ូទ័រឆាបដែកចំនួន ១គ្រឿងប៉ុសផ្សាដែកចំនួន ០១គ្រឿងដែកជ្រុងចំនួន ១៤ដើមស៊ីម៉ង់ត៍ចំនួន ១១ការ៉ុងការ៉ូចំនួន ០៨កេស។

សមត្ថកិច្ចបានអោយដឹង ទៀតថាបើយោងតាម ចម្លើយសារភាពរបស់ ជនសង្ស័យបានអោយ ដឹងថាជន សង្ស័យបានធ្វើការ សំណង់នៅក្រោយ ផ្សារទំនើប ភូ ពុយ ដោយនៅក្នុង ខែមិថុនា ឆ្នាំ ២០១៩ ហើយបានលួចស៊ីម៉ង់ត៍ ចំនួនពីរការ៉ុង យកទៅផ្ញើនឹងឈ្មោះ ស្មី រស់នៅភូមិចំការសំរោង ០២សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយមកទៀត ជនសង្ស័យ បានលួចយក ស៊ីមងត៍ជាបន្តបន្ទាប់ រហូតបានចំនួន ១៣ការ៉ុងដោយពេល លួចបានគឺជនសង្ស័យបាន យកទៅឱ្យឈ្មោះ ស្មីទាំងអស់ លុះប្រហែលជាមួយ ខែក្រោយមកជន សង្ស័យបានលួច យកម៉ូទ័រកាត់ដែក មួយទៅបញ្ចាំឲ្យឈ្មោះ រត្ន័ នៅជិតវត្តក្តុលបានតម្លៃ ១០ម៉ឺនរៀល  ក្រោយមកទៀត ជនសង្ស័យបាន លួចដែក ១៦លីចំនួន ១០ដើមយកទៅ បញ្ចាំបានលុយ ៣ ម៉ឺនរៀល និងលួចម៉ូទ័រស្វានបេតុង យកទៅបញ្ចាំបានលុយ ៦ម៉ឺនរៀល និង បានលួចប៉ុសផ្សា ដែកយកទៅបញ្ចាំ បានលុយចំនួន ១០ម៉ឺនរៀល និងលួច ម៉ូទ័រ ឆាបដែកយកទៅ បញ្ចាំបានលុយ៤ ម៉ឺនរៀលនិងម៉ូទ័រ ស្វានបេតុងរបស់ជន សង្ស័យយកទៅបញ្ចាំ បានលុយ ៥ ម៉ឺនរៀល នៅពេលដែល ជនសង្ស័យលួចបានគឺ យកទៅឱ្យឈ្មោះ រត្ន័ នៅជិតវត្តក្តុលទាំងអស់។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកម្លាំង ការិយាល័យនគរបាល ជំនាញនៃអធិការនគរបាល ក្រុងបាត់ដំបងកំពុង ធ្វើសាកសួរនិងការ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅ ស្នងការនគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរ ទៅតាមនីតិវិធី។