ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកថ្មគោលឃាត់ពី បទចែកចាយនិង ប្រើប្រាស់គ្រឿងញៀន

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាន នគរបាល ស្រុកថ្មគោលសហការណ៍ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលជ្រោយស្តៅ ចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់កាលពី រសៀលថ្ងៃទី០៩ខែ កញ្ញាឆ្នាំ២១០៩វេលាម៉ោង ១៤និង៣០នាទីនៅ ចំណុចក្រុមទី៩ស្ថិត ក្នុងភូមិនិគមឃុំជ្រោយ ស្តៅស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ រុន សារឿត ភេទប្រុសអាយុ៣៦ឆ្នាំ ភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមានម្សៅក្រាម ពណ៌សថ្លាច្រកថងប្លាស់ ស្ទិកចំនួន០៩ ថងតូចៗសង្ស័យ សាធាតុញៀនមាន ទម្ងន់១.១៩ក្រាមទូរស័ព្ទ ដៃចំនួន១គ្រឿង និងទី២ឈ្មោះ  ប៊ុន សល់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យសមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមានម្សៅ ក្រាមពណ៍សថ្លាច្រកក្នុង ថង់ចំនួន0២ថង់ សង្ស័ថា សារធាតុ ញៀនមានទម្ងន់៧.៩៩ ក្រាមថង់សំរាប់ច្រក គ្រឿងញៀនមួយចំនួន ទូរស័ព្ទ ចំនួន០១ គ្រឿង ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមសេរី២០១៣ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល1L0420។

សមត្ថកិច្ចបានបញ្ជាក់ អោយដឹងទៀតថា គ្រឿងញៀនដែលកម្លាំង ជំនាញដកហូតសរុប មានចំនួន ៩,១៨ក្រាម។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាត្រូវបានកម្លាំង ជំនាញនគរបាលស្រុក ថ្មគោធ្វើការសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកថ្មគោល និងកសាងសុំនុំរឿង បញ្ជូនទៅកាន់ស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕