ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរ បាលស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចែក ចាយនិងប្រើប្រាស់ គ្រឿងញៀន

(ខេត្របាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាន នគរបាល ស្រុកមោងឫស្សី បានចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន១នាក់កាល ពីព្រលប់ថ្ងៃទី១២ខែ កញ្ញាឆ្នាំ២០១៩វេលាម៉ោង២០ និង៣០នាទីនៅចំណុច ក្រុមទី៧ស្ថិតក្នុង ភូមិគារ១ឃុំគារស្រុក មោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ច ជំនាញឃាត់ខ្លួនបាន មានឈ្មោះ ឆុន រ៉ាវី ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិភូមិឯស្សី១ឃុំ មោងស្រុកមោងឫស្សី បាត់​ដំបងចាប់។

ក្រោយពីឃាត់ខ្លួនជន សង្ស័យកម្លាំងជំនាញ ដកហូតបាន​វត្ថុតាង រួមមានម្សៅក្រាម ពណ៍សថ្លាច្រក ក្នុងថង់ប្លាស្ទិចសថ្លា០១ កូនថង់ ទំងន់១០,៩៥ ក្រាម(ដែលសង្ស័យ ជាគ្រឿងញៀន)ទូរស័ព្ទ ដៃចំនួន០២គ្រឿង ម៉ាក Samsung /oppo កាបូបដាក់ប្រាក់ ចំនួន០១បារី០១កញ្ចប់  និងបំពង់កែឆ្នៃ សំរាប់ជក់គ្រឿង ញៀនចំនួន០១។

បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងជំនាញនៃធិការរដ្ឋាន នគរបាលស្រុកមោង ឫស្សីធ្វើការសាកសួរ និងកសាងសុំនុំរឿង បញ្ជូនទៅកាន់ស្នង ការនករបាលខេត្តបាត់ ដំបងដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់៕