តើលោកស្វាយសំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីគិតយ៉ាណាបុគ្គលឈ្មោះម៉ាប់រត់ការដឹកបទល្មើសឈើឆ្លងដែនទៅលក់ឲវៀតណាមតាមច្រកទ្វាអន្តរជាតិដាកដាំយ៉ាងរលូនដោយគ្មានសមត្ថកិច្ចជំនាញអាជ្ញាធរដែនដីក្នុងខេត្តមណ្ឌលគិរីណាហ៊ានប៉ះពាល់ឡើយ

(ខេត្តមណ្ឌល)៖ ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះឈ្មួញឈើ ឈ្នោះម៉ាប់ នៅតែអាចដឹកជញ្ជូនឈើ ប្រណីតនិងឈើប្រភេទ លេខ១ចេញទៅ ស្រុកយួនតាម ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​ដោយ​ គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ ហ៊ានចាត់វិធានការ​បង្ក្រាប ​លើឈ្មួញឈើឈ្មោះម៉ាប់ នោះឡើយ​។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វាដាក់ដាំ គឺ​លោក យូ សុធា គឺជា​អ្នក​ឃុបឃិត​បើក ដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​តាម​ច្រក ​នេះ​យ៉ាង​រាលដាល​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ព្រោះ​លោក យូ សុធា គឺជា​អ្នកមាន​សិទ្ធិ​ធំជាង គេ​ក្នុង​ការបើក​ប៉ា​រ៉ា​ស់ ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផល ប្រយោជន៍​ហើយមានខ្នងបង្អែក ដ៍រឹងមាំគឺអភិបាលខេត្តមណ្ឌលគិរី និងលោកស្នងការខេត្ត។
ការដែល​លោក យូ សុធា មេ​ប៉ូលិសអន្តោ ប្រវេសន៍ច្រកទ្វាដាក់ដាំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ គឺមាន​ការឃុបឃិត​បើកដៃ​ពី​ សំណាក់​លោក​ឧ​ត្ត​ម​ សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត ​ទៅបានដោយ​រលូន​។
តាម​ប្រភពពី​មន្ត្រី​ នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ មួយចំនួន​បាន​រាយការណ៍​ឲ្យ​ដឹងថា ឈ្មួញកំពុងសម្រុកដឹកឈើចេញទៅ ស្រុកយួនតាមច្រក​ដាក់​ដាំ យ៉ាង​គគ្រឹកគគ្រេង ​ហើយ​លោក យូ សុធា មេ​ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វា នេះកំពុងសប្បាយប្រមូល ​លុយ​តាមរបៀប​ពុករលួយ​ផងដែរ​។
សកម្មភាពរបស់ក្រុម ឈ្មួញដឹកជញ្ជូនឈើចេញ ទៅស្រុកយួនតាមច្រក ដាក់ដាំនេះដោយមាន​ ការឃុបឃិត​បើកដៃ ​ពី​សំណាក់​លោក យូ សុធា នោះ​គឺ​លោក ឡោ សុខា ស្នងការ​នគរបាល​ ខេត្តមណ្ឌលគិរី បានដឹង​យ៉ាង ច្បាស់​ប៉ុន្តែ​លោក ឡោ សុខា មិន​ចាត់វិធានការ​ ទៅលើ​លោក យូ សុធា ដែល​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ​។
ប្រការនេះហើយទើប មជ្ឈដ្ឋាននានាសង្ស័យថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និង លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។
មន្ត្រីនគរបាល​មួយ ចំនួន​នៅក្នុង​ស្នងការដ្ឋាន​ នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក យូ សុធា មេ​នគរបាល ​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ធ្លាប់​ល្បីល្បាញ​ខាង​ឃុបឃិត ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​យូរ​ឆ្នាំ​មកហើយ​ ដោយ​គ្មាន​ក្រសួង​និង ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ចាត់វិធាន ការ​ទប់ស្កាត់​នោះទេ​។
ប្រភពបានឲ្យដឹងទៀតថា តាំងពី​ជំនាន់​លោក អ៊ុក សំណាង នៅ​ធ្វើជា​ស្នងការ​នគរបាល ​ខេត្តមណ្ឌលគិរី រហូតដល់​សម័យ​លោក ឡោ សុខា មកកាន់​តំណែង​ជា​ស្នងការ ​នគរបាល​ខេត្តមណ្ឌលគិរី គឺ​លោក យូ សុធា នៅតែមាន​អំណាច​យ៉ាង ​ធំធេង​ក្នុង​ការឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​ដដែល​។
ប្រភពពី​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន ក្នុងស្រុក​អូររាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្នឈ្មួញបានប្រើប្រាស់រថយន្តសាំយ៉ុង រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ និង​រថយន្ត​ប្រភេទ ​ផ្សេងៗ​ទៀត​ប្រមាណ​ជា ច្រើនគ្រឿងសម្រុកដឹក ជញ្ជូនឈើចេញទៅស្រុក យួន​តាម​ច្រក​ដាក់​ដាំ ជា​រៀងរាល់​យប់​។
បញ្ហានេះគឺជារឿង ដែលថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ តទៅទៀត​ទេ​ព្រោះ ​ករណី​លោក ស្វាយ សំអ៊ាង និង លោក ឡោ សុខា ឃុបឃិត​ជាមួយ​លោក យូ សុធា មេ​នគរបាល​អន្តោ ប្រវេសន៍​ច្រក​ដាក់​ដាំ ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ ដឹកជញ្ជូន​ឈើ​ចេញទៅ​ ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​មានការ ​រិះគន់​យ៉ាងខ្លាំង​ខ្លាពី ប្រជាពលរដ្ឋក្នុង ខេត្តមណ្ឌលគិរីនេះតែម្តង៕