ផ្ទៃដីជាង ៣៩.០០០ហិកតា ក្នុងខេត្ដពោធិ៍សាត់ ត្រូវបានក្រុមយុទ្ធនា ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ដកហូតនិងឃ្លុំទុក ដើម្បីស្តារព្រៃឈើឡើងវិញ

(ខេត្តពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈ កម្មការថ្នាក់ខេត្ត


 ដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា តាមរយៈកិច្ចប្រតិបត្តិការ កន្លងមកនេះ ជាលទ្ធផលក្រុម យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានឃ្លុំដី សរុបចំនួន ៣៩.៥០៧ហិកតា កសាងផែនទីជូន ទៅក្រសួងបរិស្ថាន សម្រាប់កំណត់ភូមិ សាស្ត្រស្តាព្រៃឈើឡើងវិញ។

ការប្រាប់ឱ្យដឹងនេះ ធ្វើឡើងក្នុងពេលដែល លោកចុះពង្រឹងកងកម្លាំង ទាំង១០គោលដៅ ដែលបាននិង កំពុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកវាលវែង និងស្រុកភ្នំក្រវាញ កាលពីចុង សប្ដាហ៍កន្លងទៅ។

លោក ខូយ រីដា បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការកន្លង មកជាលទ្ធផលយើង បានឃ្លុំដី សរុបចំនួន៣៩.៥០៧ហិកតា កសាងផែនទីជូន ទៅក្រសួងបរិស្ថាន សម្រាប់កំណត់ ភូមិសាស្ត្រស្តារព្រៃឈើ ឡើងវិញ និងបាន ឃុំខ្លួនជនល្មើសចំនួន១៤នាក់  អប់រំប្រជាពលរដ្ឋ បាន៥១នាក់ និងបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា ជនល្មើស បានមួយចំនួនទៀត ដើម្បីចាត់ការតាម ផ្លូវច្បាប់ដោយ មិនលើកលែងឡើយ។

លោក ខូយ រីដា បានគូសបញ្ជាក់ថា លទ្ធផលទាំងនេះ គឺផ្តើមចេញពីការ ខិតខំប្រឹងប្រែងរបស់ កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងស្មារតីនិងឆន្ទ:មោះមុត ទទួលខុសត្រូវខ្ពស់  ចំពោះប្រមុខ រាជរដ្ឋាភិបាល បើទោះបីឆ្លងកាត់ ឧបសគ្គស្មុគ្រស្មាញ យ៉ាងណាក៏ដោយ ដើម្បីការពារសម្បត្តិ ធនធានធម្មជាតិទាំងនោះ។ ព្រោះដូចដែលយើង បានដឹងហើយថា ខេត្តពោធិ៍សាត់ជា ខេត្តធុងអាគុយ បើអស់ព្រៃឈើ នោះវានឹងអស់ទឹកភ្លៀង ប្រៀបដូចអាគុយ ដែលអស់ទឹកអាស៊ីត ដូច្នោះដែរ។

សូមជម្រាបជូនថា ៖ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានគ្របដណ្តប់លើភូមិ សាស្ត្រមួយចំនួនធំហើយ ក្នុងនោះ  លោកអភិបាល ខេត្តបានបង្រួម ពី១០ក្រុម មកត្រឹម៦ក្រុមវិញ និងបន្តឈរជើង ចល័តល្បាតជា ប្រចាំទៅតាមគោល ដៅនីមួយៗ ដោយបានដំឡើងផែនទី និងផ្ទាំងប៉ាណូសម្គាល់ ទីតាំងដីដែលបានឃ្លុំ ទុកដើម្បីស្តាព្រៃឈើឡើងវិញ៕

Powered by Blogger.