តំណាងអយ្យការចោទ ប្រកាន់ជនសង្ស័យករណី ជួញដូរ និងរក្សាទុក គ្រឿងញៀនចំនួន ១២១ដុំ (ទម្ងន់សុទ្ធ ១២០,៦៨ គីឡូក្រាម)

 (ខេត្តសៀមរាប)៖ អយ្យការអមសាលា ដំបូងខេត្តសៀមរាប បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពី ការចោទប្រកាន់ជន


សង្ស័យ ករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ចំនួន១២១ដុំ ដែលមានទម្ងន់ ប្រមាណ១២០គីឡូក្រាម ។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកពាក្យ អយ្យការអម សាលាដំបូង ខេត្តសៀមរាប ស្តីពី ការចោទប្រកាន់ ជនសង្ស័យករណី ជួញដូរ និងរក្សាទុក គ្រឿងញៀនចំនួន ១២១ដុំ (ទម្ងន់សុទ្ធ ១២០,៦៨ គីឡូក្រាម) អ្នកនាំពាក្យអយ្យការ អមសាលាដំបូង ខេត្តសៀមរាប មានកិត្តិយសសូម ជម្រាបជូនសាធារណៈ  ជនជ្រាបថា៖ កាលពី


ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អយ្យការអមសាលា ដំបូងខេត្តសៀមរាប បានទទួលចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៩ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី កាន់កាប់ អាវុធដោយគ្មាន ការអនុញ្ញាត ជួញដូរ និងរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន និង សម្អាតប្រាក់ ពីការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន


 នគរបាលខេត្តសៀមរាប ដែលបានឃាត់ ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងដកហូតវត្ថុតាង រួមមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១២១ដុំ ទម្ងន់សរុប ១២០,៦៨ (មួយរយម្ភៃក្បៀស ហុកសិបប្រាំបី) គីឡូក្រាម កាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាកGLOCK និងទូរស័ព្ទដៃចំនួន ០២គ្រឿង។



បន្ទាប់ពីបានធ្វើ ការពិនិត្យភស្តុតាង និងឯកសារពាក់ ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការ ចោទប្រកាន់លើ ជនសង្ស័យជនជាតិខ្មែរចំនួន ៦នាក់ និងជនជាតិឡាវចំនួន ១នាក់ សរុបចំនួន ១១នាក់ (ឃាត់ខ្លួន០១នាក់ គេចខ្លួន១០នាក់) និងបក្សពួកពីបទ កាន់កាប់អាវុធដោយ គ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និង បទល្មើសសម្អាតប្រាក់ ប្រព្រឹត្តនៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ខេត្ត


សៀមរាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បទ ល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការ ប្រឆាំងការសំអាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម  តាមរយៈដីកាសន្និដ្ឋាន បញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៩៣៦ អយធ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ និងបានបញ្ជូន សំណុំរឿងទៅចៅ ក្រមស៊ើបសួរសាលា ដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្ត តាមនីតិវីធី។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមសាធារណៈជនទាំង អស់មេត្តាជ្រាបជាព័ត៌មាន ៕





Powered by Blogger.