វិទ្យាស្ថានជាតិវិជ្ជាជីវៈ បាត់ដំបង ប្រកាសជ្រើសរើស សិស្សចំនួន៩៩០នាក់ បន្ថែមទៀត ឱ្យចូលរៀនជំនាញ មួយចំនួនដោយឥតគិតថ្លៃ

 (ខេត្តបាត់ដំបង)៖ ដោយអនុវត្តតាមកម្ម វិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពី គ្រួសារ


ក្រីក្រ និងគ្រួសារងាយ រងហានិភ័យ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ វិទ្យាស្ថានជាតិ វិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា របស់រដ្ឋស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើស សិស្សចំនួន៩៩០នាក់ បន្ថែមទៀត ឱ្យចូលរៀននូវមុខ ជំនាញចំនួន១១មុខ ដូចខាងក្រោម៖

១- ការដំឡើងបណ្តាញ អគ្គិសនីក្នុងអគារ

២- ការថែទាំ និងជុសជុលរថយន្ត

៣- សេវាកម្មរដ្ឋបាល

៤- សេវាកម្មសម្អាងកាយ

៥- ការផ្សារអគ្គិសនី

៦- ការងារកំបោរ

៧- ការដំឡើងបណ្តាញបំពង់ទឹក

៨- ការផលិតនំ

៩- ការដាំ ថែទាំ និងប្រមូលផលដំណាំ ស្វាយកែវរមៀត

១០- ការចិញ្ចឹម និងថែទាំត្រីប្រា

១១- ការកែច្នៃបន្លែ និងផ្លែឈើ។

សម្រាប់វេនសិក្សាវិញ រួមមាន ថ្ងៃច័ន្ទ-សុក្រ មានវេនព្រឹក ល្ងាច និងយប់ និងថ្ងៃសៅរ៍-អាទិត្យ មានវេន ព្រឹក-ល្ងាច។ វគ្គសិក្សានេះនឹង ចាប់ផ្ដើមចាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ តទៅ នៅវិទ្យាស្ថានជាតិ វិជ្ជាជីវៈបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ៥៧ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងលិចរង្វង់មូលនាង រំសាយសក់ចំងាយ១.៥០០ម៉ែត្រ)៕

Powered by Blogger.