មុខសញ្ញាគ្រឿង ញៀនដ៏សកម្មចំនួន ០២នាក់ត្រូវបាន កម្លាំងនគរបាល ស្រុកសំពៅលូនឃាត់ខ្លួន បញ្ជូនទៅតុលាការហើយ...

 

(ខេត្តបាត់ដំបង)៖ ស្ត្រីជនសង្ស័យ ជួញដូរគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងជំនាញ នគរបាលនៃស្នងការ នគរបាលខេត្តបាត់ដំបង បញ្ជូនខ្លួនទៅកាន់ តុលាការខេត្តបាត់ដំបង ហើយកាលពីរសៀលថ្ងៃ ទី០១សីហាឆ្នាំ២០២៣នេះ។



ជនសង្ស័យដែលជួញដូរ គ្រឿងញៀនត្រូវបាន កម្លាំងជំនាញបញ្ជូន ទៅកាន់តុលាការ ទី១ឈ្មោះ សុង សារិន ភេទស្រី អាយុ៣៤ឆ្នាំ និងទី២ឈ្មោះ ហឿន គឹមស៊្រុន ភេទស្រី អាយុ៦១ឆ្នាំ។



សូមបញ្ជាក់ផងដែរថា ដោយអនុវត្តន៍ តាមបទបញ្ជារ លោកឧត្តមសេនីយ៍ទោ សាទ គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលស្រុកសំពៅលូន ដឹកនាំបញ្ជារផ្ទាល់ ដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុសំពៅលូន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន មួយកន្លែងនិងឃាត់ខ្លួន បានជនសង្ស័យ២នាក់ កាលពីរសៀលថ្ងៃទី ២៧ខែកក្តដា ឆ្នាំ២០២៣វេលាម៉ោង ១៤និង៣០នាទី នៅចំណុច ក្រុមទី១៧ ភូមិអូរអណ្តោល ឃុំមិត្តភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។



លោកវរសេនីយ៍ទោ ទឹមវិឆ័យ អធិការនគរបាល ស្រុកសំពៅលូន បានប្រាប់អោយដឹងថា ជនសង្ស័យ២នាក់ ដែលកម្លាំងជំនាញឃាត់ខ្លួនបានទី១ឈ្មោះសុង សារិន ភេទស្រីអាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនិងទី២ ឈ្មោះហឿន គឹមស៊្រាន់ ភេទស្រីអាយុ៦១ឆ្នាំមានទីលំនៅភូមិអូរកណ្តោល សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។



ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដកហូត វត្ថុតាងបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ១៩ថង់ និងច្រកក្នុងទុយោចំនួន ៩៤កំណាត់ទុ យោ សង្ស័យមានសារធាតុញៀននិងទូរស័ព្ទដៃចំ នួ ន០២គ្រឿង(ចាស់)។



លោកអធិការបានបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ ចុះល្បាតក្នុងភូមិសាស្ត្រខាងលើប្រទះឃើញ និងបានរាយការ មកកម្លាំងជំនាញនៃ អធិការដ្ឋានដើម្បី ចុះអន្តរាគមន៍ និងឃាត់ខ្លួន បានជនសង្ស័យទាំង២នាក់ ខាងលើបានតែម្តង។



ក្រោយពីឃាត់ជនសង្ស័យខាងលើ កម្លាំងនគរបាលជំនាញ នៃអធិការនគរបាល ស្រុកសំពៅលូន ក្រោយពីសាកសួរ និងកសាងសុំនុំរឿង បញ្ជូនខ្លួនទៅកាន់ ការិយាល័យជំនាញ នៃស្នងការនគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕ ដោយលោក វី វិរៈ






Powered by Blogger.