ពេទ្យឆ្មបមធ្យមម្នាក់ ត្រូវបានឃាត់ខ្លួន ខណះធ្វើការ រំលូតកូន បណ្តាលឲ្យស្ត្រីរងគ្រោះ ដែលមានគភ៌ រងរបួសនិងរហូតបាត់បង់ជីវិត


  1. (ខេត្តបាត់ដំបង) គ្រូពេទ្យឆ្មបម្នាក់ កម្លាំងអធិការដ្ឋាន នគរបាលស្រុកសំពៅ លូនធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹង របស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបរូបនេះ បានធ្វើការរំលូត កូនអោយស្ត្រីម្នាក់បណ្តាល អោយនាងស្លាប់។


  2. គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣និង១០នាទី រសៀល មានករណីការ រំលូតកូន បណ្តាលឲ្យស្ត្រីដែលមានគភ៌ រងរបួសនិងរហូតមាន គ្រោះថ្នាក់ដល់ស្លាប់ កើតឡើង ចំនួន ០១ករណី នៅចំណុចក្រុមទី០៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។


  3. ជនរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅស្នាក់ បណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រព្រឹត្តដោយ ជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរពេទ្យឆ្មបមធ្យម  បានធ្វើសកម្មភាព រំលូតកូនជនរងគ្រោះ ក្នុងផ្ទៃដែលមានអាយុ ៥សប្តាហ៍ (ដោយការប្រើ ទុយោបូបយកកូនចេញ) រហូតជនរងគ្រោះ មានសភាព ជម្ងឺឈឺធ្ងន់ បញ្ចូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបញ្ជូនព្យាបាលជម្ងឺ បន្តនៅមន្ទីពេទ្យបង្អែក ខេត្តបាត់ដំបង  ដោយជនរងគ្រោះ មានសភាពយ៉ាប់យ៉ឺន ខ្លាំងរហូតដល់ថ្ងៃទី ២៩ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង ៥០នាទី ជនរងគ្រោះក៏បានដាច់ ខ្យល់ស្លាប់នៅមន្ទីពេទ្យ បង្អែកខេត្តបាត់ដំបង តែម្តង ។


  4. បន្ទាប់ពីទទួលបណ្ដឹង ពីសាច់ញាតិដែល ត្រូវជាបងបង្កើតជន រងគ្រោះរួចមក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ៣២ នាទី កម្លាំងជំនាញនៃអធិការ ដ្ឋាននគរបាល ស្រុកសំពៅលូន បានសហការជា មួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ ទីតាំងកន្លែងកើតហេតុ និងបាននាំ ខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម  បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ដោយនៅល្ងាចថ្ងៃ ដដែលនេះ លោក ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូនបាន បញ្ជាក់ប្រាប់កម្ពុជាថ្មីថា ពេលនេះជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យជំនាញនៃស្ន ងការដ្ឋាននគរបាល ខេត្តហើយ ដើម្បីអនុវត្ត បន្តតាមផ្លវច្បាប់៕  រូបថត ដោយលោក វី រៈ










Powered by Blogger.