ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ក្រសួងមហាផ្ទៃ ដាក់កម្រងផ្កា និងគោរពវិញ្ញាណ ក្ខន្ធរំលឹកខួប អនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ


  1. (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹក នាំគណៈប្រតិភូក្រសួងមហាផ្ទៃ ដាក់កម្រងផ្កានិងគោរព


  2.  វិញ្ញាណក្ខន្ធរំលឹក ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) នៅវិមានឯករាជ្យ។


  1. ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តអញ្ជើញ ដឹកនាំគណៈប្រតិភូ ក្រសួងមហាផ្ទៃ  ថ្វាយកម្រងផ្កានិង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ព្រមទាំងបានបន្ត អញ្ជើញដឹកនាំគណៈ ប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ នៅសិលាចារឹកព្រះរាជបណ្តាំ ស្ថិតនៅសួនច្បារ ព្រះបរមរតនកោដ្ឋ មុខព្រះបរមរាជវាំង ផងដែរ៕






























    Powered by Blogger.