សូមជួយគាំទ្រ សាច់មាន់ទា និងបន្លែសុវត្ថិភាព គ្មានសារជាតិគីមី ដាំដោយកងទព័ មានលក់នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១
(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បន្លែចម្រុះរបស់អង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៤ ដាក់លក់ជា ប្រចាំថ្ងៃរៀងរាល់ថ្ងៃអាទិត្យ ក្នុងមួយសប្តាហ៍ម្តង នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា ៖ វរសេនាតូចថ្មើរជើងលេខ៥១៤
បានខិតខំបន្តការងារ បង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត ការធានាចិញ្ចឹមកងទ័ព
នឹងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ហើយបន្តដាក់លក់ នៅលើទីផ្សារ ពិសេសចូលរួមលក់ ក្នុងទីផ្សារសហគមន៍
នៅទីរួមខេត្តបន្ទាយមានជ័យ តាមផែនការរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ
កងពលតូចថ្មើរជើងលេខ៥១។
សូមគាំទ្រចំពោះ អង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៤
បានខិតខំបន្តការងារ បង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃ ប្រឌិតការធានា ចិញ្ចឹមកងទ័ព
នឹងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ។ ប្រទេសជាតិ មានសន្តិភាព កងទ័ព មានឱកាស
ស្វែងរកចំណូល អ្វីដែលអង្គភាព បានគិតគូរខ្ពស់ ពីការអភិវឌ្ឍ ដាំដុះ ចិញ្ចឹមសត្វ
បង្កបង្កើនផល ក្លាយជាចំណូល ប្រកបដោយសក្តានុពល ៕
Post a Comment