កម្លាំងនគរបាល ក្រុងបាត់ដំបង ចុះបង្ក្រាបនិងឃាត់ ខ្លួនស្ត្រីម្នាក់ក្នុង ករណីលេងល្បែង ស៉ីសងកន្ទុយលេខ ខុសច្បាប់

(ខេត្តបាត់ដំបង)៖ យោងតាមប្រភពព័ត៌មាន នគរបាលក្រុងបាត់ ដំបងបានឱ្យដឹងថា បានចុះបង្រ្កាប មានករណីអ្នកលេង ល្បែងស៊ីសងលក់ កន្ទុយលេខខុសច្បាប់ត្រូវបាន កម្លាំងអធិការដ្ឋាន នគរបាលក្រុងចុះបង្ក្រាប មួយកន្លែងនៅ ត្រង់ចំណុច



ក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការ ឃាត់ខ្លួនអ្នកលក់ កន្ទុយលេខ ម្នាក់ឈ្មោះ វ៉ែន វួច ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិវត្តរំដួល  សង្កាត់ចំការសំរោង  ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ។



សមត្តកិច្ចជំនាញ បានបន្តថា ស្ត្រីដែលបានឃាត់ ខ្លួនខាងលើ ត្រូវបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរ អ្នកលក់កន្ទុយ លេខបានឆ្លើយ សារភាពថាខ្លួនពិតជា បានលក់កន្ទុយលេខមែន ។បច្ចុប្បន្នផ្នែកជំនាញ កំពុងតែកសាង សំណុំរឿងតាមនីតិវិធីច្បាប់ ។

Powered by Blogger.