សមត្ថកិច្ចបង្ហាញមុខ ឈ្មួញ គ្រឿងញៀន ចំនួន ៣នាក់ ជា ជន ជាតិ ចិន ដែល បាន ប្រព្រឹត្ត បទល្មើស នៅ រាជធានី ភ្នំពេញ និង រឹបអូស ថ្នាំ ញៀន ប្រមាណ ជាង ១៦ គីឡូក្រាម ជា ប្រភេទ ថ្នាំ គ្រវី
(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ បានបង្ហាញមុខ ឈ្មួញ គ្រឿងញៀន
ចំនួន៣នាក់ជាជនជាតិចិន ដែលបានប្រព្រឹត្តបទល្មើស នៅរាជធានីភ្នំពេញ និងរឹបអូសថ្នាំញៀនប្រមាណជាង១៦គីឡូក្រាម ជាប្រភេទថ្នាំគ្រវី ។
ព័ត៌មានបានឲ្យដឹងថា៖ កម្លាំងសមត្ថកិច្ចនគរបាល
ការិយាល័យទី៣ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួល ពីលោក គឹមហុង
សាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានី ភ្នំពេញកាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤ បានចុះបង្ក្រាបករណីរក្សា
ទុកដឹកជញ្ជូននិង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មួយករណី ដោយបានធ្វើការ
ឃាត់ខ្លួនជនជាតិចិន៣នាក់ ។
កិច្ចបង្ក្រាបនោះដំបូងឡើយ កម្លាំង(ក៣) បានប្រើប្រាស់ជំនាញ ឃាត់ខ្លួនជនសង្ស័យ ម្នាក់នៅកោះពេជ្រ
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ និងរឹបអូសសារធាតុញៀន បានមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅសាកសួរទើប បន្តទៅឃាត់បក្ខពួក២នាក់ទៀត ដែលកំពុងស្នាក់
នៅខុនដូមួយ កន្លែងស្ថិតក្នុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង
គ្រឿងញៀនមួយចំនួនធំ ប្រភេទថ្នាំគ្រវីធ្វើឲ្យសប្បាយ ។
សមត្ថកិច្ចមិនទាន់បានធ្វើរបាយ ការលម្អិតស្តីពី ករណីបង្ក្រាបគ្រឿងញៀននោះ
នៅឡើយទេ គ្រាន់តែបង្ហើបបឋម ឲ្យដឹងថា សារធាតុញៀន ដែលដកហូតបាន ពីឈ្មួញចិន៣នាក់ នោះសរុបមានចំនួន
ជាង១៦គីឡូក្រាម ៕
Post a Comment