ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថាន ទម្ងន់ទោសដោយសារការ គាស់ទម្លុះទម្លាយ
(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ
ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០និង០០នាទី បានធ្វើការឃាត់ ខ្លួនជនសង្ស័យ០១នាក់ ពីបទលួចមានស្ថាន ទម្ងន់ទោសដោយ សារការគាស់ទម្លុះទម្លាយ (ប្រើដង្កាប់គាស់ទ្វារផ្ទះ ម្ចាស់ចាក់សោរទុក ចោលលួចដែក ដៃទ្វារនិងដែកអ៉ីណុក ក្បាលរ៉ូមីនេទឹក) ប្រព្រឹត្តនៅចំណុចផ្ទះលេខ០១ ផ្លូវលេខ៣៣១ កែងផ្លូវលេខ៥៧៦ ក្រុមទី១០ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០និង០០នាទី។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យ:
ឈ្មោះ ចាន់ ម៉ៅ ហៅ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ
មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យក រួមមាន៖ដង្កាប់ដងជ័រ ពណ៍លឿងលាយខ្មៅចំនួន០១
,ទុលល្វីសចំនួន០១, សោរមាត់លេខ១២មួយ , សោរមាត់លេខ១៣មួយ , សោរមាត់លេខ១៥មួយ, សោរមាត់លេខ២២មួយ, សោរមាត់លេខ១០មួយ, សោរមាត់លេខ១៩មួយ និងសាក់កាដូ សម្រាប់ច្រក់សំភារ:ខាងលើមួយ
(ជារបស់ជនសង្ស័យផ្ទាល់ខ្លួន សម្រាប់ធ្វើ សកម្មភាពលួចគាស់) , ដែកដៃទ្វារចំនួន០២ , ដែកអ៉ីណុកក្បាល រ៉ូមីនេទឹកចំនួន០៦
(ជារបស់ជនរងគ្រោះ ដែលជនសង្ស័យ ខាងលើគាស់យក) ។
ចំណែកជនរង គ្រោះមានឈ្មោះ សុខហេង ភេទប្រុស
អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវលេខ៥៩២
ក្រុមទី១២ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាន
នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។
Post a Comment