រថយន្តបើកលឿន បុករ៉ឺម៉កពីក្រោយ រុញរ៉ឺម៉កទៅបុករថយន្ត រងការខូចខាត...

(ភ្នំពេញ)៖ រថយន្តព្រូសបើក លឿនជ្រុលទៅ បុករ៉ឺម៉កពីក្រោយ រុញទៅបុក រថយន្តមួយគ្រឿងទៀត ដែលកំពុងចតចោល


 រងការខូចខាត ទាំងស្រុង ។

គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង ០១និង៥០នាទីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។



តាមប្រភពព័ត៌មាន ពីអ្នកដំណើរបាន ប្រាប់អោយដឹងថា មុនពេលកើតហេតុគេ ឃើញមានរថយន្ត ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-4802 បើកក្នុងទិសដៅ ស្របគ្នាជាមួយរ៉ឺម៉ក សណ្តោងដឹកសម្ភារ សម្រាប់ដំឡើងកញ្ចក់ ខណៈនោះរថយន្ត បានជ្រុលល្បឿនទៅបុក រ៉ឺម៉ក់ពីក្រោយ ធ្វើអោយរ៉ឺម៉កបន្តទៅបុក រថយន្តមួយគ្រឿង ទៀតដែលកំពុងចត ចោលនៅលើចិញ្ចើមផ្លូវ ។



រថយន្តរងគ្រោះម៉ាក ហាយឡេនឌើរ ឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3392 បណ្តាលអោយ រថយន្តហាយឡេន ឌើររងការខូចខាតទា្វរ ផ្នែកខាងក្រោយ អស់មួយចំហៀងទាំងស្រុង ប៉ុន្តែមិនបង្ក អោយនរណាម្នាក់ រងរបួសនោះឡើយ ។



ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក ដល់រួចបន្តទាក់ទង ទៅមន្រ្តីជំនាញចរាចរណ៍ ផ្លូវគោកនៃស្នង ការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីមកធ្វើកំណត់ ហេតុនិងវាស់វែង រួចស្ទូចយក រថយន្តទាំង០២គ្រឿង រួមនឹងរ៉ឺម៉កទៅរក្សា ទុករង់ចាំដោះស្រាយ ពេលក្រោយ ៕





Powered by Blogger.