លោកប្រាសិទ្ធិ ណយ មេឃុំភ្នំតូច ដឹកនាំក្រុមការងារ នាំយកស្បៀងនិងថវិការ ចូលរួមបុណ្យសព លោកតាអ៊ុយខុង អតីតៈក្រុមប្រឹក្សាឃុំភ្នំតូច.....

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៤ លោក ប្រាសិទ្ធិ ណយ មេឃុំភ្នំតូចបាន ដឹកនាំក្រុម


ប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ ព្រមទាំងអង្គភាពភូមិមួយចំនួន បាននាំយកស្បៀងអាហារ និងថវិការ ចូលរួមបុណ្យសពលោកតា អ៊ុយ ខុង អាយុ៨២ឆ្នាំ ស្ថិតក្នុងភូមិអូរញរ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។



ស្បៀងអាហារដែល លោកមេឃុំភ្នំតូច នាំយកមកចូលរួមបុណ្យ សពលោកតា អ៊ុយ ខុង រួមមាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៉ីវ មួយយួរ ទឹកត្រីមួយយួរ ប៊ីចេង មួយកញ្ចប់ ត្រីខ មួយដុំ ស្កស ១គីឡូក្រាម សាប៊ូមួយកញ្ចប់ អំបិល មួយកញ្ចប់ ប្រេងឆាមួយដប និងថវិការចំនួន២០ម៉ឺនរៀលផងដែរ។



សូមបញ្ចាក់ផងដែរថា លោកតា អ៊ុយ ខុង គឺជាអតីតក្រុមប្រឹក្សាឃុំភ្នំតូច អាណត្តីទី៣ និងបានទទួលមរណៈភាព កាលពីថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៤ ដោយរោគាពាធ៕ រាយការដោយ លោកអេង គឹមអាន ហៅ៨៩







Powered by Blogger.