អាជ្ញាធរមានសមត្ថកិច្ច កំពុងតាមដានស្រាវជ្រាវ និងចាត់វិធានការបង្ក្រាប លើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅ នឹងល្បែងស៊ីសងខុសច្បាប់

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នៃគណៈកម្មការ គ្រប់គ្រង ល្បែង ពាណិជ្ជកម្ម កម្ពុជា  បន្តរកឃើញមានការ


ផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាមចំនួន ២៥ទំព័របន្ថែមទៀត។

ជាក់ស្ដែង ល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញ ដែលជាល្បែងស៊ីសង ខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)Wp333-Cs007 (២)KHR96 (៣)Crown155kh (៤)NagaCity88 (៥)🇰🇭HB88_Official (៦)Hb88kh Xmas (៧)Lucky888 (2) (៨)Fhbniuha (៩)Galaxy96 X VpowerJokerjili (១០)EXZRA123 (១១)មា.ន់-Sabong24vip (១២)Game Gurus (១៣)M99 L 168 3 (១៤)ឆ្នោត+4444 (១៥)Sports788 (១៦)Webet.VIP (១៧)Game Changers (១៨)VK88.Live (១៩)8888-kk 1 (២០)ខ្មែរ-មាន់ជល់/ SB24 (២១)ឆោត 24 (២២)Lotto 4k (២៣)ក្រុមហ៊ុនឆ្នោត 4:30 និង 6:30 100% (២៤)Lotto8888 សប្បាយចាក់ និង(២៥)Overt Gaming ដែលជាសកម្មភាពល្មើស នឹងច្បាប់ស្តីពីការគ្រប់ គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការ បង្រ្កាបល្បែងស៊ីសង។

ការផ្សព្វផ្សាយនេះ បានបង្កឱ្យមាន ផលប៉ះពាល់យ៉ាង ខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធាន ការបង្ក្រាបលើបុគ្គល ផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅ នឹងល្បែងស៊ីសងខុសច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនទាំង អស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូល រួមរាល់សកម្មភាព ល្បែងស៊ីសងខុសច្បាប់ទាំងនេះ៕

Powered by Blogger.