មិនដឹងមានវិបត្តិអ្វី បុរសម្នាក់ហក់ចូល រថយន្តកុងតឺន័រ កិនស្លាប់ភ្លាមៗ នៅនិងកន្លែង....

(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងដើរតាមដងផ្លូវ សុខៗមិនដឹងថាមានវិបត្តិរឿងអ្វី


 ទើបហក់ចូល រថយន្តកុងតឺន័រ បណ្តាលឱ្យ កិនខ្ទេចក្បាល ស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ បើពិនិត្យមើលតាម អត្តសញ្ញាណប័ណ្ណ ជាប់តាមខ្លួន មានឈ្មោះ ខេង សុខិត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ។

តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានដើរ ឆ្លងផ្លូវពីជើងទៅត្បូង  ផុតពីម៉ូតូកង់បីហើយ ហក់ចូលរថយន្តកុងតឺន័រ ម៉ាកMITSUBISHI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-3711 កំពុងបើកពីកើតទៅលិច បណ្តាលឱ្យកិនជនរងគ្រោះ បែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែង រថយន្តបន្តបើកទៅមុខ បានចម្ងាយជាង១០០ម៉ែត្រ ទើបអែបឈប់ អ្នកបើកបរចុះគេច ខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីទទួលសពយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តប្រគល់ឱ្យ ការិយាល័យចរាចរណ៍ ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងយកទៅរក្សាទុក ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

Powered by Blogger.