សំណាងមួយក្នុង មួយពាន់គ្រោះថ្នាក់ ! ក្មេង ស្រីម្នាក់បាន រងរបួសជើងខាងស្ដាំ ក្នុងខណៈបានរត់ឆ្លង ផ្លូវដែកហើយ ត្រូវរថភ្លើងបើកមក ដល់ល្មមរុញចេញផុតពីផ្លូវ

(ខេត្តព្រះសីហនុ)៖ សំណាងមួយក្នុង មួយពាន់គ្រោះថ្នាក់! ក្មេងស្រីម្នាក់បានរងរបួសជើង ខាងស្ដាំក្នុងខណៈបាន រត់ឆ្លងផ្លូវ


ដែកហើយត្រូវ រថភ្លើងបើកមក ដល់ល្មម រុញចេញផុតពីផ្លូវ។ ហេតុការណ៍ នេះកើតឡើងកាលពី ថ្ងៃទី២០ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១និង១០នាទី នៅលើផ្លូវដែក ចំណុចក្បែរ សាលាបឋមសិក្សា ភូមិអូរត្រជាក់ចិត្ត ស្ថិតនៅភូមិ អូរត្រជាក់ចិត្ត ឃុំសំរុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

ក្មេងស្រីតូចដែលរត់ ឆ្លងផ្លូវដែក ពីត្បូងទៅជើង បណ្ដាល ឱ្យរងរបួសជើង ឈ្មោះ សីហា យ៉ានីន អាយុ ៣ ឆ្នាំ មានទីលំនៅ ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានប៉ះនឹង ចំហៀងរថភ្លើង  ហើយសំណាងធំ ណាស់ផុតពី ផ្លូវដែកបណ្ដាល ឲ្យខ្ទាតចេញ ។

គ្រោះថ្នាក់រថភ្លើង ប៉ះខាងលើ នេះបណ្តាល ឱ្យក្មេង ស្រីរងរបួស ជើងខាងស្ដាំ ។

បច្ចុប្បន្នត្រូវបាន ក្រុមគ្រួសារ យកទៅ ព្យាបាលនៅ គ្លីនិកឯកជន លិ គឹមឌី ឃុំវាលរេញ ។ ចំណែករថភ្លើង បាន បន្ដដំណើរចូល ទៅខេត្ត ព្រះសីហនុ ។

កំហុសដ៏ធំនេះ គឺ អ្នកអាណាព្យាបាល មិនគួរបណ្ដែតបណ្ដោយ ឱ្យកូនចៅរបស់ ខ្លួនរត់មក ក្បែរផ្លូវដែក ដូច្នេះទេ ។ ចាត់ទុកថាសំណាង ហើយ ដែល ជីវិត ថ្លៃ នោះរថភ្លើងកៀរ នាងខ្ទាត ចេញបើខ្ទាតចូល ក្រោម កង់ដែក រថភ្លើងវិញ មិនដឹងថាក្មេង ស្រីតូច នេះសល់រូបកាយ ឬ បែបណាទេ ៕

Powered by Blogger.