សមត្ថកិច្ចចម្រុះ បន្តចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខណៈ ជនល្មើស បានរត់ គេចខ្លួនមុនពេល

(ខេត្តបាត់ដំបង)៖ កាណូតស្មាច់ចំនួន ០៤គ្រឿង និងឧបករណ៍ បទល្មើសនេសាទ ខុសច្បាប់ជាច្រើន ត្រូវ បានកម្លាំង


សមត្ថកិច្ច ចម្រុះបន្តចុះបង្ក្រាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខណៈជនល្មើសបាន រត់គេចខ្លួនមុនពេល។ នេះបើយោង តាមប្រភពព័ត៌មានពី អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤នេះ។

ប្រភពដដែលបន្តថា ដោយអនុវត្តតាម បទបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលកោះជីវាំង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាល ស្រុកឯកភ្នំ កាលពីម្សិលមិញនេះ បានចុះបង្រ្កាបបទ ល្មើសនេសាទ ០១លើក នៅចំណុចក្រឡុក អាសារ៉ាយ ស្ថិតនៅក្នុង ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំង ចំរុះសរុបចំនួន ១០នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈ ក្នុងកិច្ចប្រតិបត្តិការ នេះរួមមាន កាណូតចំនួន ០៣គ្រឿង ។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន រួមមានដូចខាងក្រោម ៖ កាណូតស្មាច់ចំនួន ០៤គ្រឿង អាំងវិចទ័រឆក់ត្រី ០៦គ្រឿង អាគុយ ៤០អំពែ ០៦គ្រឿង ដងសម្រាប់ឆក់ត្រី ០៦គូរ ត្រី៣០គីឡូក្រាម។

គួរបញ្ជាក់ថា  ចំពោះករណីខាងលើនេះ ជនល្មើសបានរត់គេច ខ្លួនមុនពេលសមត្ថកិច្ច ចុះអន្តរាគមន៍៕

 

Powered by Blogger.