បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ កម្ពុជា ទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់

(អាល្លីម៉ង់)៖ បន្ទាប់ពីបានបញ្ចប់ ដំណើរទស្សនកិច្ចប្រកប ដោយជោគជ័យ នៅសហព័ន្ធស្វីស នារសៀលថ្ងៃទី២៤ ខែ


មេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់ ម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរទៅដល់ទីក្រុង Kempten នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ប្រកបដោយសុវត្ថិភាព។



នៅសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ​ ព្រមទាំងគណៈ ប្រតិភូជាន់ខ្ពស់ នឹងចាប់ផ្ដើមទស្សនកិច្ច ការងារដោយអញ្ជើញជួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ ស្ដាប់បទបង្ហាញលើ ប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យ មហាផ្ទៃដោយវាគ្មិនជំនាញៗ ព្រមទាំងអញ្ជើញ ទស្សនកិច្ចសិក្សានៅតាម ទីតាំងមួយចំនួនទៀត។



គួរកត់សម្គាល់ថា ទស្សនកិច្ចរបស់ឯក ឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នៅសហព័ន្ធស្វីស  និងនៅសាធារណ រដ្ឋសហព័ន្ធអាល្លឺម៉ង់ នាឱកាសនេះ មានគោលដៅដកស្រង់បទពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសទាំងពីរ សម្រាប់ការបន្តជំរុញ ដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់ អភិបាលកិច្ចមូលដ្ឋាន នៅកម្ពុជា។



មុនបន្តដំណើរពី សហព័ន្ធស្វីស មកកាន់សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម កម្មវិធីពិសាអាហារសាមគ្គី ពេលល្ងាចផ្លូវការ  រៀបចំដោយឯកឧត្តម Arno Wicki ឧបការីអគ្គនាយកនៃ ទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងជាប្រធានផ្នែក អាស៊ី-អាមេរិកឡាទីន និងការ៉ាប៊ីន នៅវិមាន Bellevue ក្នុងទីក្រុងប៊េន។



ក្នុងពិធីនោះឯក ឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ  (SDC) ដែលបានយកចិត្ត ទុកដាក់ផ្ដល់កិច្ច​សហប្រតិបត្តិការ និងជំនួយជាបន្តបន្ទាប់ ដល់ប្រទេសកម្ពុជា ជាពិសេសបាន សម្របសម្រួលដំណើរទស្សន កិច្ចជូនគណៈប្រតិភូកម្ពុជា នៅសហព័ន្ធស្វីស ប្រកបដោយជោគជ័យ៕


























Powered by Blogger.