ក្រសួងទេសចរណ៍រៀបចំ ព្រឹត្តិការណ៍ពិព័រណ៍ វប្បធម៌ទេសចរណ៍ និងការសម្ដែង ក្បាច់គុនល្បុក្កតោ របស់កម្ពុជា និងក្បាច់គុនសៅលីង របស់ចិន នៅបរិវេណ ប្រាសាទបាយ័ន

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្តតំណាង លោក ប្រាក់


 សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តបានអញ្ជើញចូលរួម ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងព្រឹត្តិការណ៍ សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីត ក្រុងអង្គរធំ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណង ផ្សព្វផ្សាយគោលដៅ ទេសចរណ៍រួមគ្នារវាង ខេត្តហឺណាន ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួងស្ថាប័ន ពាក់ព័ន្ធ ព្រមទាំង អ្នកចូលរួមទស្សនា ជាច្រើនរយនាក់។

ព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាល ប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំរួមជាមួយ ការសម្តែងរួមគ្នារវាង ក្បាច់គុនសៅលីញរបស់ចិន និងក្បាច់គុនល្បុកត្តោ របស់កម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះសំដៅ ទាក់ទាញចំណាប់ អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរ ដល់ការអនុវត្តយុទ្ធនាការ  «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ៕

Powered by Blogger.