អំណោយរបស់ សម្តេចក្រឡាហម ស ខេង ត្រូវបានចាប់ បើកការដ្ឋាន ជួសជុលផ្លូវមួយខ្សែរប្រវែង២៣០០ម៉ែត្រ ក្រាលកៅស៊ូរ ឡើងវិញហើយ..

(ខេត្តបាត់ដំបង)៖ ផ្លូវមួយខ្សែរ ប្រវែង២៣០០ម៉ែត្រ រងការខូចខាត ចាប់ពីចំណុចផ្លូវ បំបែកផ្លូវជាតិ៥៧បេ រហូតដល់ផ្លូវលំ


ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង និងត្រូវបានបើក ការដ្ឋានជួសជុល ឡើងវិញហើយកាលពី រសៀលថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៤ ។



ក្នុងពិធីបើកការដ្ឋាន ស្ថាបនាជួសជុលផ្លូវមួយខ្សែរ ខាងលើនេះក្រោយអធិបតី ភាពឯកឧត្តម ឧត្តមសេនីយ៍ទោ នី កន អនុរដ្ឋលេធិការ ក្រសួងការពារជាតិ លោក ផុន ផែន ប្រធានក្រុមប្រឹក្សា ស្រុកសំពៅលូន និងលោក ហម សំខាន់ អភិបាល នៃគណៈ អភិបាលស្រុកសំពៅលូន និងលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនា តូចនគរបាលការ ពារព្រំដែន គោកលេខ៨១៧។



លោកវរៈសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨១៧ បានប្រាប់អោយដឹងថា ផ្លូវមួយខ្សែរប្រវែង២៣០០ម៉ែត្រ និងមានទទឹង៦ម៉ែត្រ ត្រូវបានស្ថាបនា ជួសជុលឡើងវិញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានក្រុមការងារ គណៈបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តបាត់ដមបង។



លោកវរៈសេនីយ៍ឯក ម៉ង់ ស៊ី បានបញ្ជាក់ ផ្លូវមួយខ្សែរនេះ រងការខូចខាតជាយូរ ណាស់មកហើយ ដោយទឹកចិត្តដ៏ថ្លៃថ្លា របស់សម្តេចក្រហោម ស ខេង ផ្លូវនេះត្រូវបានជួសជុលឡើងវិញ ព្រមទាំងក្រាល កៅស៊ូថែមទៀតផង  ដើម្បីអោយបងប្អូន ប្រជាពលរដ្ឋ ងាយស្រួលធ្វើ ដំណើរឆ្លងកាត់។



ប្រជាពលរដ្ឋ រស់នៅក្នុងឃុំសំពៅលូន សប្បាចិត្តនិងអរគុណដល់សម្តេច ក្រឡាហោម ស ខេង ដែលបានផ្តល់ ផ្លូវមួយខ្សែរនេះ ជួសជុលឡើងវិញ និងបានក្រាលកៅស៊ូថែមទៀត ធ្វើអោយពួកគាត់ងាយស្រួលក្នុងការ ធ្វើដំណើរប្រកប របររកស៊ីផងដែរ សូមជូនពរសម្តេច ក្រឡាហោម ស ខេង មានសុខភាពល្អ អាយុវែង សម្តេចប្រការងារអ្វី សូមអោយជោគជ័យ គ្រប់ភារកិច្ច៕ រាយការដោយ លោកវីវិរៈ៨៩ជាយដែន









 

Powered by Blogger.