រូបសេះសមុទ្របាន ជំរុញដល់ភ្ញៀវទេសចរ នាំគ្នាសំរុកមកលំហែ ក្នុងខេត្តកំពត កាន់តែច្រើនឡើង

(ខេត្តកំពត)៖ ជាការកត់សម្គាល់ បន្ទាប់ពីខេត្តកំពត បានកសាងរូបសំណាក សេះសមុទ្របាញ់ទឹក រួចរាល់កាលណា ភ្ញៀវ


ទេសចរ ជាតិ-អន្តរជាតិ បាននាំគ្នាចូលមកទស្សនា កម្សាន្តដូចទឹកបាក់ទំនប់ ពិសេសភ្ញៀវទេសចរ មកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ចង់ឃើញផ្ទាល់ភ្នែក នៃរូបសេះសមុទ្របាញ់ទឹក ដែលកំពុងមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជននោះ។



ជាមួយនេះដែរ ថ្វីដ្បិតអាកាសធាតុក្តៅហែង នៅថ្ងៃអាទិត្យទី៥ ខែឧសភា ឆ្នាំ២០៤ ម្សិលមិញ គេសង្កេតឃើញ ក្រុមភ្ញៀវទេសចរ នៅតែបន្តធ្វើដំណើរ មកពីខេត្តឆ្ងាយៗ ពិសេសមកពី រាជធានីភ្នំពេញ បានធ្វើដំណើរ មកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារ មណីយដ្ឋាននានា ពិសេសមកទស្សនា រូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ ចំណុចមុខសាលាខេត្តកំពត។



ក្នុងដំណើរឆ្ពោះទៅ គោលដៅទេសចរណ៍ជាច្រើន ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមនីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំង សង្កែនិងតាមបណ្តា តំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលំហែ ផ្តិតយករូបភាពដ៏ ស្រស់ត្រកាលគ្មាពីរ នៃរូបសំណាក សេះសមុទ្របាញ់ទឹក នៅមុខសាលា ខេត្តកំពតទៅវិញ។



ដោយសារតែមាន ភាពល្បីល្បាញបែបនេះ គេបានកត់សម្គាល់ ឃើញដែរថា ខេត្តុកំពតពិតជាមាន ការកើនឡើងនូវភ្ញៀវទេសចរ  ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ នៅតាមតំបន់ភូមិសាស្ត្រ ដែលសុទ្ធសឹងជាគោលដៅ ទេសចរណ៍សំខាន់ៗ ដោយបច្ចុប្បន្ន រដ្ឋបាលខេត្តកំពត បាននិងកំពុងយក ចិត្តទុកដាក់ខិតខំកែលំ អកែប្រែសោភ័ណភាព អោយកាន់តែ មានភាពលេចធ្លោ ដើម្បីបង្កើនសក្តានុពល ខេត្តទេសចរណ៍មួយនេះ អោយកាន់តែរីក ចម្រើនថែមមួយកម្រិតទៀត៕ ដោយលោក សេង ណារិទ្ធ


















Powered by Blogger.