ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញពិនិត្យស្ថាន ភាពជាក់ស្តែងនៃការផ្តល់ សេវាថ្កោលទោសនៅ ទីតាំងបណ្តោះអាសន្នក្នុង សណ្ឋាគារកាំបូឌីយ៉ាណា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋាន កិច្ចការទោសព្រហ្មទណ្ឌ អញ្ជើញពិនិត្យស្ថានភាព ជាក់ស្តែងនៃការផ្តល់សេវា ថ្កោលទោសនៅទីតាំង បណ្តោះអាសន្នក្នុងសណ្ឋាគារ កាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។


ការចុះពិនិត្យអំពី ស្ថានភាពជាក់ស្តែងនេះ ក្នុងបំណងសិក្សាអំពី តម្រូវការជាក់ស្តែង នានាបន្ថែមទៀត សម្រាប់ការផ្តល់សេវាឱ្យ បានកាន់តែប្រសើរ ជាពិសេសនៅពេលដាក់ ឱ្យដំណើរការទីតាំងផ្តល់ សេវាថ្កោលទោសថ្មី នៅទីស្តីការក្រសួងយុត្តិធម៌ នាពេលខាងមុខនេះ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ការណែនាំមួយចំនួន បន្ថែមដល់មន្ត្រីដែល កំពុងបម្រើសេវាថ្កោលទោស ធ្វើយ៉ាងណាត្រូវខិតខំ បំពេញភារកិច្ចឱ្យបានកាន់តែ ល្អប្រសើរថែមទៀត ជូនប្រជាពលរដ្ឋដែលជា អ្នកស្នើសុំសេវានេះ ជាមួយគ្នានោះក៏ត្រូវពិនិត្យ ផ្ទៀងផ្ទាត់ឯកសារឱ្យ បានច្បាស់លាស់ ត្រឹមត្រូវ ចៀសវាងមានកំហុស ណាមួយលើកិច្ចការនេះ ជាយថាហេតុ។









Powered by Blogger.