ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ ៨០ម៉ឺននាក់ ដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១

(ខេត្តសៀមរាប)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ ៨០ម៉ឺននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ។ នេះបើតាមការឱ្យដឹងពីលោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមេសា នេះ។


ក្នុងនោះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្រ្ទីត មានចំនួនប្រមាណ ៧៦០ ០០០នាក់ ហើយភ្ញៀវទេសចរបរទេសមានចំនួន ៤ ៥៣៧នាក់។ 

ក្រៅពីនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ នៅតំបន់ភ្នំគូលែន មានចំនួនប្រមាណ ៤៥០០នាក់, តំបន់បឹងទន្លេសាប មានចំនួនប្រមាណ ៦ ៥០០នាក់, បារាយណ៍ទឹកថ្លា មានចំនួនប្រមាណ ៤ ០០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ មានចំនួនប្រមាណ ១៥ ០០០នាក់៕






Powered by Blogger.