ពិធីសំណេះសំណាល ជាមួយសិក្ខាកាម មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធ នាគារ នៃក្រសួងមហាផ្ទៃ ដែលកំពុងសិក្សា នៅប្រទេសវៀតណាម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបន្តដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ នៃ


ព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខ ទុក្ខជាមួយសិក្ខាកាម មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចំនួន ២៥៦នាក់ ដែលកំពុងសិក្សា នៅតាមបណ្តាសាលា ភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមហាវិទ្យាល័យ តម្រួតប្រជាជន ស្ថិតនៅក្នុងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គម និយមវៀតណាម។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូជាន់ ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ក៏បានឧបត្ថម្ភថវិកាដល់សិក្ខាកាមទាំង ២៥៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ៣០០ដុល្លារផងដែរ៕




















Powered by Blogger.