កាន់តែសាហាវ យុវជនម្នាក់រង របួសធ្ងន់ខណៈ ជនជាតិវៀតណាម មួយក្រុមឆ្លងដែន ចូលដីខ្មែរប្រើប្រាស់ អំពើហិង្សាខុសច្បាប់.......
(ខេត្តស្វាយរៀង)៖ ដោយមានការ សម្របសម្រួល ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង
ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំង ជំនាញព្រហ្មទណ្ឌ
នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង និង កម្លាំងអធិការដ្ឋាន
នគរបាលស្រុកចន្រ្ទា រួមទាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង កាលពីវេលាម៉ោង៨ និង៣០នាទី
ព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២២០២៣ បានចុះធ្វើការឆែកឆេរ នៅត្រង់ចំណុច វីឡាលេខ 03
Y04 នៅក្នុង បរិវេណកាស៊ីណូ យីហោ សៀងហៃរីសត
ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលជាប់ទាក់ទិនក្នុង
ករណីហឹង្សាចេតនា មានស្ថានទម្ងន់ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣
វេលាម៉ោង២២:៣០នាទី ។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន
១៤ នាក់ (ប្រុស) ជាជនជាតិវៀតណាម រួមវត្ថុតាងមួយ ចំនួនដកហូតបាន រួមមាន: អាវុធខ្លី ០៣ ដើម កាំបិតផ្គាក
មួយចំនួន កាំបិតខ្លី ០៣ ដើម ទូដែក
ចំនួន០៣ (គ្មានសម្ភារះ)
កាបូបស្ពាយខាងមួយចំនួន។
ប្រជាពលរដ្ឋ
មានការងឿងឆ្ងល់ថា ហេតុអ្វីបានជា ជនជាតិវៀតណាម មួយក្រុមនេះ ចេញចូលដោយខុសច្បាប់ តាមច្រកសំរោង
នៃខេត្តស្វាយរៀង តើសមត្ថកិច្ច អនោសប្រវេសន៍ព្រំដែន ដែលមានតួនាទីសំខាន់
តើមានការត្រួតពិនិត្យដែរឬទេ ឬក៏ពួកគាត់ ដេកលក់អស់ទេដឹង បានជាបណ្ដោយ ឲ្យពួកទាំងនេះ ចេញចូលដោយសេរី
និងដើរហើរយ៉ាង អាណាធិបតេយ្យ នៅលើទឹក ដីកម្ពុជាបែបនេះ ថែមទាំងមាន អាវុធជាប់ខ្លួនថែមទៀតផង
។
បច្ចុប្បន្នជន សង្ស័យដែលជា ជនជាតិវៀតណាម
រួមទាំងវត្ថុតាម ខាងលើ ត្រូវបានសមត្ថកិច្ច សាកសួរនិងកសាង សំណុំរឿងចាត់ការ បន្តតាមនីតិវិធី
៕
Post a Comment