ឯកឧត្តម ស សុខា អញ្ជើញជាអធិបតី កិច្ចប្រជុំបូក សរុបការងារអប់រំកាយ និងកីឡា និងប្រកាសផ្ទេរ ភារកិច្ចមន្ត្រីរាជការ
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២២
ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប ការងារអប់រំកាយ
និងកីឡា ឆមាសទី១ និងលើកទិស ដៅឆមាសទី២ ឆ្នាំ២០២៣ និងប្រកាសផ្ទេរភារ កិច្ចមន្ត្រីរាជការ
នៃអគ្គនាយកដ្ឋាន កីឡា ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹក ហ្វឺនកីឡា។
ក្នុងនោះដែរ ជាពិសេស មន្ត្រីរាជការភាគច្រើន
នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជា មួយសហព័ន្ធ កីឡាជាតិ និងអន្តរជាតិ
ក្នុងការដឹកនាំរៀបចំ ដែលអ្នកខ្លះជាមន្ត្រី បច្ចេកទេសកម្រិតជាតិ (NTO) និងអ្នកខ្លះជា មន្ត្រីបច្ចេកទេស កម្រិតអន្តរជាតិ(ITO)។
រីឯអង្គភាពជំនាញ នីមួយៗក៏នៅតែបំពេញ
ការងាររបស់ខ្លួនទៅតាម ផែនការប្រតិបត្តិប្រចាំឆ្នាំ (AOP) រហូតសម្រចបាននូវ សមិទ្ធផលគួរជាទី មោទនៈក្នុងឆមាសទី១ នេះ។
ជាមួយគ្នានោះឯកឧត្តម ស សុខា
បានជំរុញឲ្យ អគ្គនាយកដ្ឋានកីឡា និងអង្គភាព ក្រោមឱវាទទាំងះស់ សូមបន្តអនុវត្តការងារ សម្រាប់ឆមាសទី២
តាមផែនការ ប្រតិបត្តិប្រចាំ ឆ្នាំរបស់ខ្លួន រក្សាឱ្យបាននូវ សាមគ្គីភាព សុខដុមភាព
ភាពជាអាណាព្យាបាល រវាងកូនចៅក្រោមឱវាទ និងថ្នាក់ដឹកនាំអង្គភាពទាំងអស់ ពិសេសចៀសវាង អោយបាននូវជម្លោះ
ផលប្រយោជន៍។
ជាមួយគ្នានោះដែរ ឯកឧត្តម ស
សុខា ក្នុងនាមឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ក៏បានផ្តាំផ្ញើដល់លោកស្រី កែវ មនោរម្យ ដែលត្រូវបានតែងតាំង ជានាយិកាវិទ្យាស្ថាន ជាតិអប់រំកាយ
និងកីឡា ឲ្យបន្តជំរុញ និងលើកកម្ពស់ការ បណ្តុះបណ្តាល គ្រូអប់រំកាយ និងកីឡា
ទាំងកម្រិតមូលដ្ឋាន និងកម្រិតឧត្តមសិក្សា ដោយសហការជា មួយអង្គការ បេះដូងមាស
អង្គភាពជំនាញនានា នៃក្រសួងអប់រំ យុវជននិងកីឡា ដើម្បីកែលម្អកម្មវិធីសិក្សា
ជាពិសេសចំពោះមជ្ឈមណ្ឌលអន្តរជាតិ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
មានតួនាទីភារកិច្ច ដូចដែលបានបង្កើតឡើង។
ដូច្នេះសូមលោកស្រីនាយិកា
ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់លើការងារនេះ និងចាត់តាំងមនុស្ស ទៅកាន់តាមតួនាទីភារ
កិច្ចឲ្យមានប្រសិទ្ធ គុណភាព និងតម្លាភាព និងបន្តជំរុញការអនុវត្តអនុស្សរណៈយោគយល់ គ្នាជាមួយសាក
លវិទ្យាល័យវិទ្យាសាស្ត្រ វប្បធម៌អប់រំកាយ និងកីឡានៃប្រទេសគុយបា៕
Post a Comment