កិច្ចប្រជុំឆ្លងសេចក្តីព្រាង របាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តខែ បន្ទាប់របស់រដ្ឋបាលខេត្តកែប

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៦  ខែមករា  ឆ្នាំ២០២៤  លោកស្រី  អ៊ុល ភីរុណ  អភិបាលស្តីទី នៃគណៈអភិបាលខេត្តកែប បានអញ្ចេីញដឹកនាំកិច្ចប្រជុំ ពិនិត្យ ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២៤  និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់ ដោយមានការអញ្ជេីញចូលរួមពី  លោក  អភិបាលរងខេត្ត  លោក ឧត្ដមសេនីយ៍  វរ:សេនីយ៍  តំណាង  កងកម្លាំងទាំងបី  ទីចាត់ការចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។ 

មានប្រសាសន៍ បើកកិច្ចប្រជុំនាឱកាសនោះ លោកស្រី អ៊ុល ភីរុណ បានគូសបញ្ជាក់ថា  រយៈពេលកន្លងមក នៃការអនុវត្តតួនាទី  ភារកិច្ច ប្រកបដោយការយកចិត្តទុកដាក់ ពីកងកំលាំងទាំងបី  បណ្ដាទីចាត់ការនានា ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ដែលត្រូវយកមកបូកសរុប ជារបាយការណ៍រួមរបស់រដ្ឋបាលខេត្តនាពេលនេះ គឺជារបាយការណ៍ដ៍សំខាន់ ក្នុងការបង្ហាញនូវសមិទ្ធផលទាំងឡាយ ដែលយើងខិតខំ ប្រឹងប្រែងអនុវត្ត កន្លងមក ជូនដល់ថ្នាក់ជាតិ។ ដូច្នេះសូមឱ្យថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់សូមយកចិត្តទុកដាក់ ពិនិត្យនូវសេចក្តីព្រាងដែលបានផ្តល់ជូន អោយបានល្អិតល្អន់ និងចូលរួមផ្តល់ នូវធាតុចូល បំពេញ បន្ថែមនូវចំណុចខ្វះខាត ទិន្នន័យបាត់ចន្លោះណាមួយ ពិសេសទិសដៅដែល បានដាក់ចេញសម្រាប់ អនុវត្តបន្តនៅខែបន្ទាប់មុននិង ផ្តល់ជូនទៅថ្នាក់ជាតិ។

ជាមួយគ្នានេះ លោកស្រី អភិបាលស្ដីទី  ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ពីគ្រប់ស្ថាប័នជុំវិញខេត្ត ដែលធ្វើឱ្យលទ្ធផលសម្រេចបានរយៈកន្លងមកនេះទទួលបាន ផ្លែផ្កាជាវិជ្ជមាន ធ្វើអោយខេត្តកែបមាន ការប្រែប្រួលជាបន្តបន្តាប់ ពិសេសលើការងារកសាង ហេដ្ឋារចនាសម្ព័ន្ធ ការកែលំអរសោភណភាព ទីប្រជុំជន តំបន់ទេសចរណ៍ ការការពារបរិស្ថាន ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារផ្តល់ សេវាសាធារណៈជូន ប្រជាពលរដ្ឋបានល្អប្រសើរ។ 

ជាមួយគ្នានេះ  លោកស្រី អភិបាលស្ដីទី  ក៏បានជំរុញដល់គ្រប់មន្ទីរអង្គភាពទាំងអស់  បន្តនូវប្រពៃណី សាមគ្គីភាព ឯកភាពគ្នា ក្នុងការអនុវត្តការងារ ក្នុងនាមរដ្ឋបាលខេត្ត ដើម្បីអោយខេត្ត យើង រក្សាបាននូវការពេញចិត្តពីភ្ញៀវទេសចរ ជាតិ -អន្តរជាតិ ពិសេស ទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋមកលើការដឹកនាំរបស់រដ្ឋបាលខេត្តផងដែរ៕ ដោយលោក សេង ណារិទ្ធ

















Powered by Blogger.