ពិធីប្រកាសកែសម្រួល រចនាសម្ព័ន្ធដឹកនាំរបស់គណៈ កម្មាធិការប្រតិបត្តិ​សម្ពន្ធ យុវជនស្រលាញ់សន្តិភាព​ ខេត្តសៀមរាប ក្រោមអធិបតីភាព​ ឯកឧត្តម​បណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន!!!

(ខេត្តសៀមរាប)៖​ នៅរសៀលថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៤​ គណៈកម្មាធិការប្រតិបត្តិ​ សម្ពន្ធយុវជនស្រលាញ់សន្តិភាព​ ខេត្តសៀមរាប​ បានរៀបចំពិធីប្រកាស កែសម្រួលរចនាសម្ព័ន្ធដឹកនាំ​ ក្រោមអធិបតីភាព​ ឯកឧត្តម​បណ្ឌិត​


 ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ជារដ្ឋលេខាធិការ​ ទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព​  រួមជាមួយឯកឧត្តម​ គុជ​ លីណា​ សមាជិកក្រុមប្រឹក្សា ខេត្ត​សៀមរាប តំណាងឯកឧត្តម​ អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប​  និងឯកឧត្តម​ អ៉ឹង​ គឺមលាង​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ព្រមទាំងមានការអញ្ជេីញ ចូលរួមពីសំណាក់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាទីប្រឹក្សាជាន់ខ្ពស់​ និងថ្នាក់ដឹកនាំសម្ពន្ធ យុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល​ រាជធានី-ខេត្ត​ ក្រុង​ ស្រុក​ មន្ត្រីរាជការជុំវិញខេត្ត​ សមាគមយុវជន នានាសរុបប្រមាណជិត៣០០នាក់​ នៅសាលប្រជុំសាលាខេត្តសៀមរាប។

  ឯកឧត្តម​ អ៉ឹង​ គឹមលាង​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ បានថ្លែងការស្វាគមន៍​យ៉ាងកក់ក្តៅ និងកោតរសេីរខ្ពស់ ចំពោះសកម្មភាពយុវជន ស្រលាញ់សន្តិភាពដែលតែងតែ បានចូលរួមយ៉ាងសកម្មក្នុងការងារ សង្គមនាពេលកន្លង មកគួរឱ្យកត់សម្គាល់​។  



រហូតមកដល់ថ្ងៃនេះ ក៏បានកែសម្រួលរចនា សម្ព័ន្ធដឹកនាំបន្ថែម​ ដោយប្រគល់ភារកិច្ច​  និងការទទួលខុស ត្រូវជូនលោក​ សោម​ សមសក្តិ​ ជាប្រធានកិត្តិយស​ លោក​ ទែន​ រតនា​ ជាប្រធានប្រតិបត្តិ​ និងលោក​ ម៉ន​ សំអាត​ ជាអនុប្រធានប្រចាំការ​ ដេីម្បីដឹកនាំយុវជនស្រលាញ់សន្តិភាព​ ធ្វេីសកម្មភាពផ្ទាល់ក្នុងខេត្តសៀមរាប។  


      

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ក្នុងនាមប្រធានប្រតិបត្តិ ថ្នាក់កណ្តាលបានបញ្ជាក់ថា​  ការកែសម្រួលរចនា សម្ព័ន្ធដឹកនាំរបស់ គណៈកម្មាធិការ ប្រតិបត្តិសម្ពន្ធយុវជន ស្រលាញ់សន្តិភាព​ ខេត្តសៀមរាបនាថ្ងៃនេះ​ គឺដេីម្បីជំរុញសកម្មភាពការងារ របស់យុវជនស្រលាញ់សន្តិភាព​ ខេត្តសៀមរាប​ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​ ឆ្ពោះសំដៅទៅរកលទ្ធផលការងារល្អប្រសេីរ​ សម្រាប់ចូលរួមចំណែក បម្រេីជាប្រយោជន៍របស់ ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋាន​ តាមឃុំ​-សង្កាត់​ និងក្រុង-ស្រុក​ ក្នុងខេត្តសៀមរាប​នេះផ្ទាល់។ 


 

ហេីយយុវជនស្រលាញ់សន្តិភាពត្រវគោរព​ និងឱ្យតម្លៃដល់មនុស្សចាស់​ ហេីយត្រូវរៀនសូត្រគំរូល្អៗ របស់រៀមច្បងសមាគមយុវជននានា ឱ្យខាងតែបាន​បន្ថែមទៀត ព្រោះការរៀនសូត្រគ្មានទីបញ្ចប់នោះទេ​ ប៉ុន្តែការយកចិត្តទុក ដាក់នឹងរៀនសូត្រនឹងជួយ ឱ្យយេីងទទួលបានចំណេះ ដឹងរួមជាមួយបទពិសោធន៍ល្អៗ សម្រាប់ទុកជាដេីមទុនជីវិត​   ដេីម្បីអភិវឌ្ឍន៍ខ្លួនឱ្យមានអនាគតល្អ​។   



ជាមួយគ្នានេះ​ ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល​ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ តែងតែបានផ្តល់ភាពយុត្តិធម៌​ និងផ្តល់ឱកាសដោយស្មេីរភាពដល់យុវជនកម្ពុជាគ្រប់រូបក្នុងការចូលរួមបម្រេីសង្គមជាតិ​ ជាក់ស្តែងដូចជា សកម្មភាពរបស់បង ប្អូនយុវជនស្រលាញ់សន្តិភាព​ និងបងប្អូនក្នុងសមាគម យុវជនផ្សេងៗទៀត​ ដែលតែងតែបានចូលរួម ចំណែជាកម្លាំងសាមគ្គី​ ចលករដ៏សំខាន់​ បម្រេីដល់ប្រជាពលរដ្ឋ​ និងសង្គមជាតិ​ ដូច្នេះយេីងជាយុវជន​ បេីមានឱកាសហេីយ យេីងត្រូវចាប់ឱកាសនោះឱ្យជាប់​ ហេីយប្រឹងរែក អម្រែកការងារឱ្យរួច​ ដេីម្បីក្លាយទៅជា យុវជនបន្តវេន​ប្រកបដោយថាមពល និងផ្តល់ជាក្តីសង្ឃឹមរបស់រៀមច្បង​ ក៏ដូចជាថ្នាក់ដឹកនាំយេីង៕
































Powered by Blogger.