ព្រះអង្គ ប៉ោ សុខឿនត្រូវបានជ្រើសរើស តែងតែងជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសអន្ទិត ប៉ុក ចំរើន អនុគណក្រុងប៉ោយប៉ែតចាស់ផ្សឹក

 

(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពី អន្ទិត ប៉ុក ចំរើន អតីតៈអនុគណ ក្រុងប៉ោយប៉ែតត្រូវបានលាចាកសិក្ខាបទ ដោយសារ ស្រីក្មេង ម្នាក់ ប្តឹងពីបទ រំលោភសេពសន្ទវ: រូបខ្លួនហើយមិនទទួលខុសត្រូវ ធ្វើឲ្យខូច តំលៃនៃព្រះពុទ្ធសាសនា យ៉ាងខ្លាំងកន្លងមក។

លុះនៅព្រឹក ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤នេះ ព្រះមន្ត្រីសង្ឃខេត្ត បានសហការជាមួយ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានបើកកិច្ចប្រជុំបន្ទាន់ មួយស្ដីពីការជ្រើសរើស ព្រះអនុគុណក្រុងប៉ោយប៉ែតថ្មី ទៅតាមឋានានុក្រម គឺជ្រើសរើស ព្រះសមណៈភីរ័ត ប៉ោ សុខឿន ព្រះចៅអធិការវត្តកូនដំរី ត្រូវបានជ្រើសរើសនិង ប្រកាសឲ្យទៅជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសអន្ទិត ប៉ុក ចំរើន អតីតអនុគណក្រុងប៉ោយប៉ែត ដែលបានលាចាកសិក្ខាបទ បន្ទាប់ពីបែកធ្លាយរឿង អាស្រូវស្រ្តីម្នាក់ ប្តឹង។

លោក  បៀវ ថាន ប្រធានមន្ទីរ ធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កិច្ចប្រជុំជ្រើសរើសនិងតែងតាំង ព្រះមន្ត្រីសាលាក្រុងប៉ោយប៉ែតនៅថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ធ្វើការដឹកនាំគ្រប់គ្រងបន្តទៀត ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នគឺត្រូវការវត្តមាន និងការចូលរួមទាំងសម្ភារៈ បញ្ញាញាណ ពីសំណាក់ព្រះតេជគុណគ្រប់ព្រះអង្គ ដើម្បីរួមគ្នាកសាងកម្ពុជាឲ្យក្លាយទៅជា សង្គមមួយគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិសេចក្តីថ្លៃថ្នូរ និងរួមចំណែកធ្វើឲ្យសង្គមជាតិ យើងមានភាពរឹងមាំ ប្រកបដោយចំណេះដឹង មានសីលធម៌ គុណធម៌ចរិយាធម៌ មានសាមគ្គីគ្នាជាដើម។

ជាមួយនឹងការប្រកាសនេះ ព្រះវិជ័យមុនី ធុល សុធាព្រះមេគណខេត្ត បានមានសង្ឃដីកាថា ព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែត ដែលត្រូវបានប្រកាស តែងតាំងនៅថ្ងៃនេះ សូមរួបរួមគ្នារក្សានូវ សុខសន្តិភាពសាមគ្គីផ្ទៃក្នុង រម្ងាប់អធិករណ៍ ដែលកើតមានឡើង ព្រោះថា សាមគ្គីភាព គឺជាចលករនៃសន្តិភាព កាលណាបើសង្គមមួយ មានសាមគ្គីភាពដើរលើគន្លងតូចចង្អៀត ខ្សត់ខ្សោយ អត្តខាត់ តែបើសង្គមណាមាន សាមគ្គីភាពល្អទូលំទូលាយ ប្រសើរសង្គមនោះ នឹងទទួលបាននូវសមិទ្ធិផល ដ៏គាប់ប្រសើរផង ដែរ។ 

លោក យឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ដែរថា តាមរយៈការប្រកាសតែងតាំង មន្រ្តីសង្ឃថ្មីនេះ ប្រជាពលរដ្ឋដែលកាន់ ពុទ្ធសាសនា ក៏ដូចជាពុទ្ធបរិស័ទ ដែលតែងតែគាំទ្រ លើវិស័យពុទ្ធសាសនា សូមឲ្យអាជ្ញាធរក៏ដូចមន្ទីរជំនាញ ព្រះមេគុណខេត្ត និងព្រះអនុគណ ក្រុង ស្រុងទាំងអស់ ធ្វើយ៉ាងណាឲ្យព្រះសង្ឃ ប្រកាន់ខ្ជាប់នូវ ធម៌វិន័យ ចៀសវាងការប្រកាន់បក្ខពួក បង្កអធិករណ៍ ធ្វើឲ្យប្រជាពុទ្ធបរិស័ទ បាត់បង់នូវជំនឿ អាចជះឥទ្ធិពលអាក្រក់ ដល់ព្រះពុទ្ធសាសនាទៀតផង៕







Powered by Blogger.