-
- (ខេត្តកែប)៖ ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង
ជាង១២គីឡូម៉ែត្រ ស្ថាបនាពីទីក្រុងកែប ចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល
កាត់តាមបណ្តោយមាត់សមុទ្រ បើគិតមកទល់ពេលនេះ បានសម្រេចការស្ថាបនារបស់ខ្លួន ក្នុងលទ្ធផលប្រមាណ៩៥%ហើយ
បើតាមគម្រោងផ្លូវនេះនឹង សម្រេចរួចរាល់ជាស្ថាពរនា ពេលឆាប់ៗនេះហើយ។
- នេះបើតាមការ បញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត សោម
ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលលោក អញ្ជើញចុះទៅពិនិត្យ ដំណើរការក្រាល បេតុងផ្លូវជិះកង់
និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវ ប្របមាត់សមុទ្រ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
- ឯកឧត្តមអភិបាល ខេត្តបានបញ្ជាក់ដែរថា
ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាទ តាមរយៈការចុះដោះស្រាយ ផលប៉ះពាល់នានា
ដែលជាប់គាំងប្រមាណជាង៦ឆ្នាំ រហូតមានការស្រុះស្រួល គ្នារវាងពលរដ្ឋ និងអាជ្ញាធរ
ទើបយើងទទួល បានសមិទ្ធផលថ្មីដូចពេលនេះ ហើយបច្ចប្បន្ន យើងឃើញថា ការក្រាលកៅស៊ូបាន សម្រេចរួចរាល់
ហើយការស្ថាបនាផ្លវូថ្មើរជើង និងជិះកង់ក៏ជិត រួចរាល់ហើយដែរ។
- ឯកឧត្តមបានបន្ថែមថា ការស្ថាបនាផ្លូវដែលជា សសៃឈាមទេសចរណ៍
ដ៏មានសារៈសំខាន់នេះ គឺស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលតាំង ពីអាណត្តិមុន
រហូតមកដល់អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែ ជំរុញអោយទូទាំងរាជធានីខេត្ត
ពង្រីកនូវសក្តានុពល ទេសចរណ៍របស់ខ្លួន តាមរយៈការខិតខំរួម គ្នារបស់ថ្នាក់ដឹកនាំ
ខេត្តកែបរបស់យើង បានលេចចេញនូវសមិទ្ធ ផលធំៗជាច្រើន ដែលសមិទ្ធផលទាំងនោះ
បានរួមចំណែកទាញ ចំណូលបន្ថែមដល់ បងប្អូនប្រជាពលរដ្ឋ របស់យើងអោយកាន់ តែមានជីវភាពធូរធារ៕
ដោយលោក សេង ណារិទ្ធ
Post a Comment