កម្ពុជា-ចិនចុះហត្ថលេខាលើ ឯកសារសំខាន់ៗ មួយចំនួនដើម្បី ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន

 (ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៧ ដែលដឹកនាំ


ដោយ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានព្រមព្រៀងគ្នា ចុះហត្ថលេខាលើឯក សារសំខាន់ៗមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរ ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។

ឯកសារសំខាន់ៗ ដែលបានចុះហត្ថលេខា នៅក្នុងពិធីចុះហត្ថលេខា លើលិខិតប្តូរសារ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នោះ រួមមាន៖

១- ពិធីចុះហត្ថលេខា លើលិខិតប្តូរសារស្តីពីការ ផ្តល់ជំនួយរបស់សាធារណរដ្ឋ ប្រជាមានិតចិន សម្រាប់គម្រោង ផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២។

២- វិញ្ញាបនបត្រប្រគល់-ទទួល នៃគម្រោងផែនការ មេអភិវឌ្ឍន៍កសិកម្មកម្ពុជា។

៣- ពិធីសារទាក់ទង នឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវ អនាម័យសម្រាប់ ផលិតផលចំណីឆ្កែ ពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោ សម្រាប់នាំចេញពី ប្រទេសកម្ពុជាទៅកាន់ សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះផងដែរ ក៏មានពិធីសម្ពោធជា ផ្លូវការនៃសៀវភៅកំណត់ ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការ នាំចេញដូងស្រស់របស់ ប្រទេសកម្ពុជាទៅ កាន់សាធារណរដ្ឋ ប្រជាមានិតចិនផងដែរ៕

Powered by Blogger.