ព្រះករុណា ស្តេចយាងប្រទាន ព្រះរាជពិធីបដិ សណ្ឋារកិច្ចផ្លូវការ ជូនលោកបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH)

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ  នៃ


ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងប្រទាន ព្រះរាជពិធីបដិសណ្ឋារកិច្ចផ្លូវការ ជូនលោកបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោកស្រី ណាលី ស៊ីសុលីត (Naly SISOULITH) ស្ត្រីទី១ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ខណៈដែល លោកបណ្ឌិត និងលោកស្រី  អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

សូមជម្រាបថា ៖ នៅវេលាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ លោក ថងលុន ស៊ីសុលីត ( THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ថងលុន ស៊ីស៊ីលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញ បំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងពេល ទស្សនកិច្ចនេះ លោកប្រធានរដ្ឋឡាវ ជួបគាល់សវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ៕

Powered by Blogger.