ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដឹកនាំចុះធ្វើសិក្ខាសាលា នៅវិទ្យាល័យព្រែកក្របៅ
(ខេត្តព្រៃវែង)៖ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមការងារសិក្ខាសាលា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុម
ការងារសិក្ខាសាលា លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារសិក្ខាសាលា និងជាអនុប្រធានក្រុមការងារ អភិវឌ្ឍយុវជនខេត្តព្រៃវែង បានចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យក ទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ១១៧នាក់ នៅវិទ្យាល័យ ព្រែកក្របៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុន សុគុណ អភិបាលរង នៃគណៈអភិបាលស្រុកពាមជរ។
សិក្ខាសាលានេះ រៀបចំដោយក្រុមការងារ អភិវឌ្ឍយុវជនខេត្តព្រៃវែង សហការជាមួយក្រុមការងារ អភិវឌ្ឍយុវជនស្រុកពាមជរ ដែលធ្វើបទបង្ហាញ ដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) នៅបរិវេណវិទ្យាល័យ ព្រែកក្របៅ៕
Post a Comment