យុទ្ធនាការ ស្ដីពីកាចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបតាមផ្លូវជាតិ ឲ្យមានសុវត្ថិភាព ការ គោរពចរាចរណ៍ ធ្វើឲ្យអ្នកធ្វើដំណើរ បានសេចក្តីសុខ.....!!


(ខេត្តបន្ទាយមានជ័យ)៖ លោកគង់ ប៊ុនលឿត អនុប្រធានស្ដីទី មន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឪវ៉ាទ លោកវរសេនីយ៍ឯក គីមករា នាយការរិយ៉ាល័យ ចរាចរាណ៍ផ្លូវគោក លោកវរសេនីយ៍ ទោ សួន នីប៉ូនាយការរិយ៉ាល័យរង ចរាចរណ៍ផ្លូវគោក និងមន្ត្រីក្រោមឪវ៉ាទ ក្រុមការងារបាទក្រហម និងjicaបានសហការ គ្នាចុះបើកយុទ្ធនាការស្ដីពីការលើក កម្ពស់ច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃខេត្តបន្ទាយមានជ័យ ការគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យអ្នកធ្វើដំណើរតាម ផ្លូវជាតិបានសេចក្តីសុខ។ ពិធីនេះធ្វើនៅចំណុច កាច់ជ្រុងផ្លូវវាងក្រុង ពីស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅព្រឹក ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣។



លោកវរសេនីយ៍ឯក គីមករា បានប្រាប់ឲ្យដឹងថា ថ្ងៃនេះ លោកនិងមន្ត្រី ក្រោឪវ៉ាទ មន្ត្រីសាធារណៈការនិង ដឹកជញ្ជូនខេត្ត ក្រុមកាងារបាទក្រហម និងjica បានចុះមកផ្សព្វផ្សាយអំពីច្បាប់សំខាន់ៗ ពីចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារតី ដល់អ្នកបើក ប តាមផ្លូវជាតិ។



លោកវរសេនីយ៍ឯក គីមករា បានប្រាប់ឲ្យដឹង បន្តទៀតថាគ្រោះថ្នាក់ ចរាចរណ៍សព្វថ្ងៃនៅ ខេត្តបន្ទាយមានជ័យ មានមនុស្សស្លាប់ និងរបួស បណ្តាលមកពី កក្កាជាច្រើនយ៉ាងគឺ ការបើកប ហួសល្បឿនកំណត់ ធ្វើឲ្យយើងបាត់បង់ម្ចាស់ ការនៅពេលដែលមាន ឧបស័គ្គ ដោយចៃដន បើកនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀននៅពេល អត់ងងុយហេវហត់ខ្លាំង អ្នកជិះម៉ូតូពេលចេញ ដំណើរអត់ការពាក់ មួកសុវត្ថិភាព មិនគោរពសិទ្ធ អទិភាពនៅកន្លែង ផ្លូវប្រសព្វឬនៅលើផ្លូវដែ មានប្រសិទ្ធភាព បើកជែងគ្នាដោយខ្វះការប្រុង ប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ការបត់ឆ្វេងឬថយ ក្រោយគ្មានការប្រុងប្រយ័ត្នជាដើម គ្រោះថ្នាក់ចរាចរណ៌ នេះកំពុងក្លាយ ជាបញ្ហដ៏ធំដែលរដ្ឋាភិ បាលកំពុងបារម្ភ។



លោកវរសេនីយ៍ឯក គីមករា បានប្រាប់ឲ្យដឹង បន្តទៀតថាក្រោយពី ធ្វើការផ្សព្វផ្សាយ អំពីច្បាប់សំខាន់ៗ ពីចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារ តីដល់អ្នកបើក ប តាមផ្លូវជាតិនោះ ១អ្នកជិះកង់ត្រូវជិះអែបកៀកខាងស្តាំដៃ ២អ្នកជិៈម៉ូតូត្រូវ មានអាយុចាប់ពី១៥ឆ្នាំ ឡើង ពេលបើកបរ ត្រូវពាក់មួកសុវត្តិភាព អ្នកជិះនិងអ្នក រួមដំណើរ ៣អ្នកបើករថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិ ភាពប្រុងប្រយ័ត្ននិង ប្រកាន់ស្ដាំជានិច្ច ៤រថយន្តត្រូវពាក្យ ស្លាកលេខឲ្យបានត្រឹមត្រូវ ពិនិត្យលក្ខណៈបច្ចេកទេស ក្នុងនោះមានកញ្ចក់ មើលក្រោយ មានកង់ល្អ ប្រាំងស៊ី ចង្កូតផ្លិតទឹកជួតកញ្ចក់ មុខក្រោយនឹងកញ្ចក់ចាំង ពន្លឺត្រូវដំណើរការ ឲ្យបានច្បាស់ល្អ។



ក្នុងនោះហាមផ្ទុក មនុស្សឬទំនិញលើសចំណុះ សំពីងសំពោងនិងហាម ប្រើទូរស័ព្ទដោយគ្មាន ឧបករណ៍ភ្ជាប់សំឡេង ត្រូវមានបំពង់ពន្លត់ អគ្គីភ័យនិងសញ្ញាត្រីកោណ ផ្ដល់ដំណឹង ត្រូវមាន ស្មារតីប្រុងប្រយ័ត្នចេះ យោគយល់អធ្យាស្រ័យ គ្នានឹងគ្នាឲ្យបានល្អ។



ក្នុងនោះលោកគង់ ប៊ុនលឿត បានបញ្ជាក់បន្ថែមថា ការធ្វើលិខិតអនុញ្ញាត អាជីវកម្មដឹកជញ្ជូន ធ្វើនៅអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោកនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណែកការប្រឡងបើកបរ ត្រូវប្រឡងនៅមន្ទីរសាធារណ ការនិងដឹកជញ្ជូន ខេត្ត ការធ្វើផ្លាកលេខម៉ូតូអាច ទៅធ្វើនៅតាមច្រកចេញចូល តែមួយនៅតាមបណ្ដា ក្រុង ស្រុក នៅមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តជាដើម៕ 












Powered by Blogger.