-
- (ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរនិងសមត្តកិច្ច ពាក់ព័ន្ធនៅស្រុកម៉ាឡៃ
បានចុះពិនិត្យរៀបចំកន្លែង និងទីតាំងសម្រាប់ បំពេញបែបបទប័ណ្ណព្រំ ដែនកាលពីថ្ងៃទី២៦
ខែតុលា ឆ្នាំ២០២៣ នៅច្រកទ្វារព្រំដែន ម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
- លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់អោយដឹងថា ៖
ដោយមានការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
អាជ្ញាធរស្រុកម៉ាឡៃ និងសមត្តកិច្ចពាក់ព័ន្ធ បានទៅពិនិត្យ និងពិភាក្សាការងារ រៀបចំទីតាំង
អោយបានសមរម្យ សម្រាប់បំពេញបែបបទ ឆ្លងដែនតាមរយៈ ឯកសារប័ណ្ណព្រំដែន សម្រាប់ ចេញ ចូល តាមច្រកទ្វារព្រំដែន
តំបន់ម៉ាឡៃ។
- លោកអភិបាលស្រុក បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមាន ច្រកសេដ្ឋកិច្ចចំនួន៤កន្លែង
មានច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់ភ្ញៀវចេញ.ចូល អោយមានសន្តិសុខ និងសោភ័ណភាពល្អ
និងច្រកអន្តរជាតិស្ទឹងបទ ជាច្រកអន្តរជាតិ សម្រាប់ដឹកទំនិញចេញ.ចូល
និងច្រកតំបន់ព្រំដែន មានចំនួន២កន្លែង មានច្រកទ្វារព្រំដែន ម៉ាឡៃស្រុកម៉ាឡៃ
និងច្រកទ្វារព្រំដែន បឹងត្រកួនស្រុកថ្មពួក។
- លោក ស្វាយ ជា បានបញ្ជាក់ថា រយៈពេលកន្លែងមក ចេញ.ចូល តាមច្រកទ្វារព្រំដែនម៉ាឡៃ
គឺមន្ត្រីនគរបាល ប្រចាំច្រកទ្វារ ព្រំដែនម៉ាឡៃ បានចេញបែបបទចេញ.ចូល ធម្មតាទៅព្រឹកវិលល្ងាច
ហើយមាន ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដែលចេញ.ចូល ត្រូវបានប្រើប្រាស់ប័ណ្ណព្រំដែន តែពេលនេះរាជរដ្ឋាភិបាល
កម្ពុជាអោយអ្នក ប្រើប្រាស់ប័ណ្ណព្រំដែន ចេញ.ចូល តាមច្រកទ្វារព្រំដែនម៉ាឡៃ
និងច្រកទ្វាព្រំដែន បឹងត្រកួនដើម្បី អោយប្រជាពលរដ្ឋ ចេញ.ចូល បានងាយស្រួល៕
Post a Comment