-
- (ខេត្តបន្ទាយមានជ័យ)៖ សកម្មភាពកាត់សំយ៉ាបតូប និងផ្ទះធ្វើផ្លូវថ្នើរជើង
នៅក្រុងប៉ោយប៉ែត បានប្រមាណ៨០ភាគ ដែលប្រជាពលរដ្ឋ ចូលរួមកាត់ដោយខ្លួនឯង
គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។
- លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖
សកម្មភាពដែលអាជ្ញាធរជូនដំណឹង និងធ្វើការវាស់វែងឲ្យកាត់សំយ៉ាបផ្ទះ
និងតូបចេញពីចិញ្ចើមផ្លូវ ដើម្បីធ្វើជាផ្លូវថ្មើរជើង និងរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍
របៀបរៀបរយនៅ តាមផ្លូវសាធារណៈ និងធ្វើឲ្យក្រុងមាន សោភ័ណ្ឌភាពល្អប្រសើរឡើង
រយៈពេលជាង១ខែនេះ ការរុះរើកាត់សំយ៉ាបផ្ទះតូប ចេញពីចិញ្ចើមផ្លូវសាធារណៈ
បានប្រមាណ៨០ភាគរយហើយ ជាពិសេសសង្កាត់ ប៉ោយប៉ែត សង្កាត់អូរជ្រៅ
និងសង្កាត់ផ្សារកណ្តាល។
- លោកអភិបាលក្រុង បញ្ជាក់ថា៖ នៅតាមបណ្តោយផ្លូវជាតិលេខ៥
ត្រូវកាត់យកចិញ្ចើមផ្លូវសាងខាង៥ម៉ែត្រ ដើម្បីធ្វើជាផ្លូវថ្នើរជើង និងផ្លូវកង់
ចំណែកនៅតាមផ្លូវក្នុងៗ ផ្លូវលំនៅតាមទីប្រជុំជន
ត្រូវកាត់ចិញ្ចើមផ្លូវសាងខាងចេញ២ម៉ែត្រ សំរាប់ធ្វើផ្លូវថ្មើរជើង ហើយការអនុវត្តន៍ ត្រូវធ្វើតាមជំហ៊ានបណ្តើរៗ
តែអាជ្ញាធរសមត្ថកិច្ច និងចុះរៀបចំធ្វើ សណ្តាប់ធ្នាប់ជាប្រចាំ
សំរាប់ចិញ្ចើមផ្លូវដែលកាត់ហើយ មិនអនុញ្ញាតិឲ្យដាក់តាំងលក់ដូរនោះអីវ៉ាន់
ទំនិញផ្សេងៗទៀតទេ។
- លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
បានបញ្ជាក់បន្ថែមថា៖ ការអនុវត្តន៍កាត់សំយ៉ាបតូប
និងផ្ទះចេញពីចិញ្ចើមផ្លូវសាធារណៈនេះ គឺអនុវត្តឲ្យបានស្មើភាពគ្នា
មិនថាប្រជាពលរដ្ឋធម្មតា អាជ្ញាធរ មន្ត្រីរាជការ ឲ្យតែទាស់គឺកាត់ហើយ
បើមិនកាត់ខ្លួនឯងទេ អាជ្ញាធរ និងកាត់ មិនលើកលែងនោះទេ។ តែថាកន្លងទៅនេះ ប្រជាពលរដ្ឋ
អាជ្ញាធរ មន្ត្រីរាជការ បានចូលរួមតាមការណែនាំ ដោយកាត់សំយ៉ាបចេញ ពីចិញ្ចើមផ្លូវដោយ ខ្លួនឯងស្ទើរតែទាំងអស់ហើយ៕
Post a Comment