សមត្ថកិច្ចចំរុះចុះបង្ក្រាប ផលិតផលប្រហិត ខូចគុណភាពចម្រុះបានចំនួន ៧៨៣គីឡូក្រាម យកមកដុតកំទេចចោល

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចចំរុះក្នុងនោះមាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន ខេត្តបន្ទាយ


មានជ័យ ក្រុមអន្តរាគម ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ មន្ត្រីជំនាញ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) សាខាខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងនៃ អយ្យការអមសាលា ដំបូងខេត្ត បានបើកយុទ្ធនាការ ចុះបង្ក្រាបផលិតផល ប្រហិតចម្រុះខូចគុណភាព ដែលនាំចូលពី ប្រទេសថៃទម្ងន់សរុប ៧៨៣គីឡូក្រាម នៅម៉ោង៦ល្ងាច  យប់ថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។



លោកវរសេនីយ៍ឯក រស់ អៀម ស្នងការរងស្តីទីនិង ជានាយការិយាល័យ គរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា ការចុះបង្ក្រាបទំនិញ ប្រភេទប្រហិតចំរុះនេះ ទទួលតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ  ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ កំលាំងផ្សេងៗ ក្នុងនោះមានការ សម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ បានបើកយុទ្ធ នាការធ្វើការបង្ក្រាបបាន ផលិតផលប្រហិត ចម្រុះនចំនួន ទម្ងន់សរុប ៧៨៣គីឡូក្រាម ដឹកតាមរថយន្ត ម៉ាកតូយ៉ូតា កាមរីToyota Camry  ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 អ្នកបើករថយន្តមានឈ្មោះ ម៉ៅ ម៉េត  ភេទប្រុស អាយុ៥៣ឆ្នាំ ពីប្រទេសថៃ មកកម្ពុជា ក្នុងរថយន្ត មានផលិតផល ប្រហិតចម្រុះប្រភេទ ១ប្រហិតចម្រុះ រុំថង់បិទស្គុត ចំនួន៦២៦គក្រ ២សាច់មាន់និង ចុងស្លាបមាន់ ចំនួន១២៨គក្រ ៣សាច់ជ្រូកចង្កាក់ ចំនួន ២៩គក្រ ផលិតផលប្រហិតចំរុះនេះ នាំចូលដោយគ្មាន លិខិតឬការអនុញ្ញាតិ ពីអាជ្ញាធរមានសមត្ថកិច្ច ពីប្រទេសថៃក្នុងភូមិសាស្ត្រ ស្រុកថ្មពួក ។



លោកវរសេនីយ៍ឯក រស់ អៀម បានប្រាប់បញ្ជាក់ ឲ្យដឹងបន្តទៀតថា វត្ថុតាងល្មើសខុស ច្បាប់ ១នាំចូលដោយគ្មានការ អនុញាតិច្បាប់នៃជំនាញ កបប ក៏ដូចជាជំនាញកសិកម្ម និងទី២ ការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាម បទដ្ឋានបច្ចេកទេស ៣មិនរក្សាវាក្នុងកន្លែងឬបន្ទុក ដែលមានសីតុណ្ហភាព ក្រោម៧អង្សារសេ ផលិតផលទាំងអស់នេះ វាខូចគុណភាព ហើយបង្កប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ទិញយកទៅហូប ។



លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា សមត្ថកិច្ច បង្ក្រាបនិងយក ទៅដុតបំផ្លាញ់ចោលដោយ គ្មានការយោគយល់ឡើយ រីឯមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យម្ចាស់ អ្នកបើករថយន្ត ឃាត់ខ្លួន ប្រគល់ជូនអយ្យការ អមសាលាដំបូងខេត្ត ដើម្បីធ្វើទៅតាមនិតិវិធី ។



លុះនៅវេលាម៉ោង ៣នាទីរសៀលថ្ងៃទី ១២ខែមីនាឆ្នាំ២០២៤ ប្រហិតខូចគុណភាព ចំរុះទាំង ៧៨៣គីឡូក្រាម សមត្ថកិច្ចចំរុះយក មកដុតកំទេចចោល នៅបរិវេណដីឡូតិ៍១កន្លែង ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕

















Powered by Blogger.