ឯកសារពាក់ព័ន្ធនិងប្លង់រឹង កកស្ទះនៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រាប់ម៉ឺនប្លង់ ដោយសារដកមន្ត្រី៨រូប ក្នុងនោះមានលោកអាង ណារឹទ្ធ ប្រធានមន្ទីរសុរិយោដីខេត្ត ១រូបផងគ្មាអ្នកចុះហត្ថាលេខា

(ខេត្តបន្ទាយមានជ័យ)៖ អស់រយៈពេលជិត៤ខែ កន្លងមកហើយ មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដោយសារ


ដកមន្ត្រី៨រូប ក្នុងនោះមានលោក អាង ណារឹទ្ធ ប្រធានមន្ទីរសុរិយោដីខេត្ត ១រូបផងធ្វើឲ្យ  ឯកសារពាក់ព័ន្ធ និងប្លង់រឹងរាប់ម៉ឺនប្លង់ កកស្ទះពេញ មន្ទីរសុរិយោដី អ្នកជាប់ពាក់ព័ន្ធទៅធ្វើប្លង់រឹង មានការខឹងសំបាយ៉ាងខ្លាំង មន្ត្រីសុរិយោដីបាន និយាយថារង់ចាំ ប្រធានមន្ទីរមកថ្មី ប្លង់រឹងទាំងអស់ទើប អាចធ្វើពេញបាន។



គួរបញ្ជាក់ផងដែរថា ប័ណ្ណកម្មសិទ្ធិ រឺគេហៅថាប្លង់រឹងនោះ វាមានប្រយោជន៍ ណាស់សំរាប់ម្ចាស់ដី ធានានូវសិទ្ធិ ស្របច្បាប់ជាម្ចាស់កាន់ដីធ្លី និងអាចស្នើសុំ លិខិតអនុញ្ញាតសាងសង់ ធ្វើការអភិវឌ្ឍន៍ដីនិង បើកអាជីវកម្មបាន។ 



ប័ណ្ណកម្មសិទ្ធិរឺប្លង់រឹង នេះអាចយកទៅប្រើប្រាស់ ជារបស់បញ្ចាំនៅធនាគារ ខ្ចីប្រាក់ដើម្បីពង្រីកមុខរបរ ឬអាជីវកម្មបន្ថែម ទៀតបាន។ មានប័ណ្ណកម្មសិទ្ធិរឺប្លង់រឹង នេះក៏អាចកាត់បន្ថយ ជម្លោះដីធ្លីបានដែរ ព្រោះប័ណ្ណកម្មសិទ្ធិ នេះជាឯកសារសំអាង នៅពេលមានជម្លោះដីធ្លី ប័ណ្ណកម្មសិទ្ធិនេះវា ងាយស្រួលចំពោះ ការផ្ទេរអចលនវត្ថុ ដើម្បីធានានូវសិទ្ធិស្របច្បាប់ ប័ណ្ណកម្មសិទ្ធិរឺប្លង់ រឹងនេះកំពុង កកស្ទះនៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រាប់ម៉ឺនប្លង់ឯងណោះ ទាំងអ្នកដាក់មុន និងអ្នកដាក់ក្រោយ។



ប្លង់រាប់ម៉ឺនប្លង់ កកស្ទះនោះ បណ្តាលមកពី កាលពីល្ងាចថ្ងៃទី១៨ ខែមករាឆ្នាំ ២០២៤កន្លងទៅថ្មីៗនេះ មន្ត្រីសុរិយោដីខេត្ត ចំនួន៣៤នាក់ ក្នុងចំណោម មន្ត្រីក្របខ័ណ្ឌ៤១នាក់ បានប្តឹងទៅក្រសួង រៀបចំដែនដី ដើម្បីសុំដក លោកអាង ណារឹទ្ធ ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យ ដោយសំអាងថា លោកអាង ណារឹទ្ធចាប់តាំងពីថ្ងៃ ប្រកាសចូលកាន់តំណែង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១-២០២៤ របស់លោក អាង ណារិទ្ធ ជាប្រធានមន្ទីរ រហូតមកដល់បច្ចុប្បន្ន ធ្វើឲ្យមន្ត្រីក្រោម ឪវាទទាំងអស់ជួបការ លំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារ។



លោក អាង ណា រិទ្ធ ជាប្រធាន មន្ទីររៀបចំដែនដី ក្រោមការដឹកនាំ របស់បុគ្គលមួយនេះធ្វើ ឲ្យមន្ត្រីក្រោមឳវាទ ទាំងអស់ជួបការលំបាក ជាខ្លាំងក្នុងការអនុវត្តន៍ ការងារដូចជា គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គី ផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការ គំរាមគំហែង សំដីអសុរោះ ប្រមាថមាក់ងាយ ដល់អ្នកក្រោមឱវាទ ទាំងអស់និងអែបអប សំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវ លើ កិច្ចការងារ ដែលខ្លួន បញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុស បែរជាមិនទទួលខុសជាដើម។



ក្រោយពីរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដកលោក អាង ណារិទ្ធ ចេញពីប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត រួចមកប័ណ្ណកម្មសិទ្ធិ រឺប្លង់រឹងនេះកកស្ទះ នៅមន្ទីររាប់ម៉ឺនប័ណ្ណ ដោយគ្មានអ្នកចុះហត្ថាលេខា។



អ្នកពាក់ព័ន្ធដែល ដាក់ពាក្យធ្វើប្លង់រឹង ទាំងអស់នោះ សូមឲ្យអ្នកព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងធ្វើការសំណូមព ដល់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំមេត្តាជួយពន្លឿន តែងតាំងប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្មីឲ្យបានឆាប់បន្ទិច ព្រោះពួកគាត់ចង់បាន ប្លងរឹងឆាប់ដើម្បី យកទៅបំរើការងារផ្ទាល់ខ្លួន៕







Powered by Blogger.