ឆ្លងចរន្តអគ្គិសនី ឆេះរថយន្តឡិចស៊ីស មួយគ្រឿងស្ទើរទាំងស្រុង.....

(ភ្នំពេញ) ៖ រថយន្តឡិចស៊ីRX300 មួយគ្រឿងខណៈម្ចាស់ កំពុងបើកបរតាមផ្លូវស្រាប់ តែឆ្លងចរន្តអគ្គិសនី ឆាបឆេះយ៉ាង


 សន្ធោសន្ធៅបង្កការ ភ្ញាក់ផ្អើលដល់ អ្នកដំណើរជួយពន្លត់ កាលពីវេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២៤ នៅលើស្ពាន អាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញរថយន្តឡិចស៊ីស RX 300ពណ៌ ខ្មៅ  ពាក់ស្លាក លេខភ្នំពេញ2O 2319 ធ្វើដំណើរតាម បណ្តោយមហា វិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពី កើតទៅលិចឡើងស្ពានអាកាសផ្សារដី ហុយខណៈឡើងដល់ លើស្ពានស្រាប់តែឆ្លង ចរន្តអគ្គិសនីផ្នែកខាង មុខឆាបឆេះយ៉ាង សន្ធោសន្ធៅបង្កការ ភ្ញាក់ផ្អើលដល់អ្នកដណើរ ជួយពន្លត់និងរាយការណ៍ ទៅមន្ត្រីជំនាញ រថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍ភ្លាមៗ 

ក្នុងហេតុការណ៍ខាងលើនេះ ផងដែរមិនមានមនុស្ស រងរបួសនោះទេចំណែក រថយន្តរងការ ខូចខាតស្ទើរ ទាំងស្រុង៕

Powered by Blogger.