ទុកចិត្តកូនឈ្នួលមក ជួយលក់គ្រឿង សំណង់គ្រប់ប្រភេទ ដើរប្រមូលលុយគេជំពាក់៩ឆ្នាំ បានប្រាក់៣៥៣,៧៦១ដុល្លា យកមកសង់ផ្ទះ លក់គ្រឿងសំណង់ ហើយចាយអស់ទើប បែកការណ៍ត្រូវកំលាំង អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ត្រូវ បានកំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតធ្វើការ ឃាត់ខ្លួន ជាប់ពាក់ព័ន្ធក្នុង


 ករណីថៅកែទុកចិត្ត កូនឈ្នួលឲ្យជួយ លក់គ្រឿងសំណង់ គ្រប់ប្រភេទ ដើរប្រមូលលុយគេ ជំពាក់នៅតាមខេត្ត ចំនួន៩ឆ្នាំកន្លងមក បានប្រាក់៣៥៣,៧៦១ដុល្លា យកមកសង់ផ្ទះលក់ គ្រឿងសំណង់ផ្ទាល់ខ្លួន ហើយស៊ីចាយអស់ ទើបបែកការណ៍។



យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ ប៊ុន សុភាព ភេទស្រី ឣាយុ៤៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងពាក្យបណ្តឹងនោះ បានរៀបរាប់ថា ឈ្មោះ  ឈុន ស៊ីណា ភេទប្រុស ឣាយុ៣៦ឆ្នាំ  រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមកសុំខ្លួននៅ ដើម្បីជួយលក់គ្រឿងសំណង ក្រោយពីមករស់នៅ បានច្រើនឆ្នាំមក ខ្លួនបានទុកចិត្តក៏ ឲ្យដើរប្រមូលលុយ ដែលគេទិញគ្រឿង សំណង់ជំពាក់និង បុគ្គលិកផ្នែកទីផ្សារ និងបានដើរចែកចាយ លក់គ្រឿងសំណង់ចំនួន៤ខេត្ត ឈ្មោះ ឈុន ស៊ីណា


 តែងតែយកគ្រឿង សំណង់ចែកចាយ តំណាងទាំង៤ខេត្ត នោះ ឈ្មោះ ឈុន ស៊ីណា ពេលអ្នកដែលទិញ គ្រឿងសំណង់គេទូទាត់ លុយឲ្យអ្នកលក់គ្រប់ ចំនួនមិនជំពាក់ឡើយ មកដល់វិញបានរាយការណ៍ ប្រាប់ថៅកែថាអ្នកទិញ គេជំពាក់ទៅវិញ រហូតប្រាក់ជំពាក់ កើនឡើងពេលនោះ ថៅកែសង្ស័យបានដាក់ បុគ្គលិកផ្សេងទៀតឲ្យដើរតាម ឈ្មោះ ឈុន ស៊ីណា ដើម្បីទារប្រាក់តាម ខេត្តជាមួយគ្នា ប៉ុន្តែឈ្មោះ ឈុន ស៊ីណា បានបង្វែរបុគ្គលិក ទៅកន្លែងផ្សេងទៅវិញ ក្រោយមកថៅកែ បានឲ្យកូនប្រុសបង្កើត ចុះស្រាវជ្រាវតាមតំណាង ចែកចាយគ្រឿង សំណង់តាមបណ្ដាខេត្ត ដែលជំពាក់ថ្លៃគ្រឿង សំណង់ជាមួយឈ្មោះ ឈុន ស៊ីណា ម្ដងទៀតទើបទទួល បានព័ត៌មានថា ប្រាក់ដែលតំណាង ចែកចាយគ្រឿងសំណង់ តាមបណ្ដាខេត្តទាំង៤ បានសងឲ្យឈ្មោះ ឈុន ស៊ីណា ឣស់ហើយ ។



ក្រោយពីទទួលបាន ពាក្យបណ្តឹងហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកំលាំងអាវុធហត្ដ ១ក្រុមចុះឃាត់ខ្លួនជនសង្ស័យ បានយកមកទីបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដើម្បី ធ្វើការសាកសួ។



ឈ្មោះ ឈុន ស៊ីណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានមករស់ នៅជាមួយឈ្មោះប៊ុន សុភាព ម្ចាស់លក់គ្រឿងសំណង់ នៅក្រុងប៉ោយប៉ែត ហើយគាត់ឲ្យខ្លួន តំណាងចែកចាយ គ្រឿងសំណង់តាម បណ្ដាខេត្តទាំង៤ ដើរប្រមួលលុយ ចាប់តាំងពីតាំងពីឆ្នាំ២០១៥  រហុតមកដល់ដើមឆ្នាំ២០២៤ បានប្រាក់សរុបចំនួន៣៥៣,៧៦១ដុល្លា ប្រាក់ដែលខ្លួនបាន កេងប្រវ័ញប្រមូលបាន ពីឣតិថិជនលក់គ្រឿងសំណង់ តាមបណ្ដាខេត្តចាយ ឣស់ប្រហែលចំនួន ១០០,០០០ដុល្លា យកមកបើកកន្លែងលក់ គ្រឿងសំណង់ផ្ទាល់ខ្លួន និងទិញឡាន គ្រឿងចក្រ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អស់ហើយ។



ដោយយោងតាមពាក្យ បណ្ដឹងរបស់ជនរងគ្រោះ និងយោងតាមចម្លើយ សារភាពរបស់ ជនសង្ស័យ កម្លាំជំនាញមូលដ្ឋាន កងរាជឣាវុធហត្ថ ក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជឣាវុធហត្ថខេត្ត ដើម្បីចាតើការបន្តតាមនីតិវិធី។



លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈុន ស៊ីណា រួមនឹងវត្ថុតាងផ្ទាល់ខ្លួន ដែលកម្លាំងជំនាញ កងរាជឣាវុធហត្ថដកហូត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ហើយ នៅព្រឹកថ្ងៃឣង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤នេះដើម្បីដាក់ ទោសទៅច្បាប់៕







Powered by Blogger.