ទិដ្ឋភាពនៅថ្ងៃទី១៣ នៃពិធីបុណ្យចូលឆ្នាំថ្មី សម្បូរទៅដោយ ប្រុស ស្រី ក្មេងរាប់ម៉ឺននាក់នាំគ្នា សំរុកមកលេង ក្នុងសួនមានជ័យ យ៉ាងអើងកង នៅគេហដ្ឋានតាមដង ផ្លូវជាតិមានសន្តិសុខល្អ

 (ខេត្តបន្ទាយមានជ័យ)៖ តាមការអះអាងរបស់ សម្ថកិច្ចទាំង៣អង្គភាពក្នុងនោះមាន កំលាំងអាវុធហត្ថខេត្ត ស្នងការ


នគរបាលខេត្ត និងកំលាំងសឹករងខេត្ត បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាទិដ្ឋភាពក្នុង ខេត្តបន្ទាយមានជ័យនៅ ល្ងាចថ្ងៃទី ១៣ខែមេសា ឆ្នាំ២០២៤នេះមាន ប្រជាពលរដ្ឋ ប្រុសស្រីក្មេងៗ ស្ទើររាប់ម៉ឺននាក់នាំ គ្នាជិះម៉ូតូពីតាមក្រុង ស្រុក សំរុកមកលេង ក្នុងសួនមានជ័យ រាំលេងប៉ោតម្សៅ សប្បាយយ៉ាងអើងកង នៅគេហដ្ឋានតាមដងផ្លូវជាតិ មានសន្តិសុខល្អ មានក្មេងលេងបាញ់ទឹកតិចតួច និងប៉ាតម្សៅ ដូចឆ្នាំមុនៗនោះឡើយ។



លោកវរសេនីយ៍ត្រី សុក ឡេង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់គណះបញ្ជាការឯកភាពខេត្ត និងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ បទបញ្ជាដល់កំលាំងអាវុធហត្ថ និងនគរបាលទាំង អស់ដែលចំណុះឲ្យបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងសន្តិសុខ ឲ្យបានដាច់ខាតក្នុង ឪកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ នៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិ ឲ្យបានម៉ឺងម៉ាត់។



លោកវរសេនីយ៍ត្រី សុកឡេង បានបញ្ជាក់ឲ្យដឹង បន្តទៀតថាគេ សង្កេតឃើញ ភាគច្រើន មានយុវជន យុវនារី ក្មេងៗបានធ្វើ ដំណើរចេញពី ស្រុកផ្សេងៗ មកកម្សាន្ត លេងនៅសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលេងចាក់ទឹក បាញ់ទឹកសាប៊ូ ដេញប៉ាតម្សៅគ្នា ចំណែកនៅតាមគហដ្ឋាន និងនៅតាមដងផ្លូវជាតិ ក៏មានលេងចាក់ទឹក និងប៉ាតម្សៅផងដែរ តែតិចជាងឆ្នាំមុនៗ ហើយទីតាំង កម្សាន្តនានា ដែល អាជ្ញាធរខេត្ត បានរៀបចំនៅក្នុង ស្រុក ក្រុង ទាំង៩ក៏មានលេងរាំច្រៀង  ប៉ាតម្សៅ ផងដែរ តែលេងមាន ក្រមសីលធម៍ល្អ។



លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថាក្នុងខេត្ត បន្ទាយមានជ័យក៏ មានការប្រគំ តន្ត្រី រាំ កម្សាន្ត នៅក្នុងសួនមានជ័យ នៅពេលយប់និងនៅ តាមវត្តអារាមក៏មាន លេងល្បែងប្រជាប្រិយ ប្រពៃណីខ្មែរផ្សេងៗ ជាច្រើន មុខ ដោយឡែក នៅតាម មូលដ្ឋានសហគមន៍ ក៏មានការរៀបចំ ល្បែងប្រជាប្រិយ និងល្បែង កម្សាន្ត ផ្សេងៗ ជាច្រើន ផងដែរ ដើម្បី ឲ្យ ពលរដ្ឋ និងភ្ញៀវទេសចរ មកលេង កម្សាន្ត ប្រកបដោយ សន្តិសុខ ល្អប្រសើ ផងផងដែរ។



លោកវរសេនីយ៍ត្រី សុក ឡេង បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា យុវជន យុវនារី ដែលមកលេងនោះ មានស្នាមញញឹម  ប្រកបដោយ ភាពសប្បាយ រីករាយ ជាមួយ សង្ក្រាន្តឆ្នាំថ្មី រាំលេងកម្សាន្តលេង ប៉ាតម្សៅ និងចាក់ទឹកជាដើម។



គួរបញ្ជាក់ផងដែថា ក្នុងសួនមានជ័យមាន ដើមឈើជាជំរក មានលក់របស់ ហូបគ្រប់មុខ ម្លប់ ត្រឈឹងត្រឈៃ អ្នកមកលេង នៅទីនោះបានបង្ហាញ ពី ក្ដីសប្បាយ រីករាយ ដែល បាន នាំ ក្រុមគ្រួសារ ឬ មនុស្ស ជាទី ស្រលាញ់ ដើរលេង កម្សាន្ដ ក្នុងឪកាស បុណ្យចូលឆ្នាំនេះ៕














Powered by Blogger.